BREAKING NEWS
Search

ប្រទេស​ឥណ្ឌា​និយាយ​ថា កម្មករ​ចំនួន​៣៩ នាក់​ដែល​ចាប់​ពង្រត់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាលពី​ឆ្នាំ ២០១៥ បញ្ជាក់​ថា​បាន​ស្លាប់​

រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​បាន​និយាយ​ថា សាកសព​កម្មករ​ជនជាតិ​ឥណ្ឌា ៣៩ នាក់​ដែល​ចាប់ពង្រត់​ដោយ​ពួក​សកម្មប្រយុទ្ធ​នៅ​ប្រទេស​អ៊ីរ៉ាក់​កាលពី ៣ ឆ្នាំមុន​ត្រូវបាន​រកឃើញ។

កម្មករ​ដែល​គេ​ចាប់​ពង្រត់​ភាគច្រើន​មកពី​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ ត្រូវបាន​ជួល​ដោយ​ក្រុមហ៊ុន​សំណង់​មួយ​ក្បែរ​ទីក្រុង​ម៉ូ​ស៊ូ​ល​នៅពេលដែល​ពួក​សកម្ម​ប្រយុទ្ធ​បាន​ដណ្ដើមយក​ទីក្រុង​អ៊ីរ៉ាក់ និង​រឹបអូស​យក​ទឹកដី​យ៉ាង​ច្រើន។

សាច់ញាតិ​បាន​និយាយ​ថា ពួកគេ​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​កម្មករ​មួយ​ចំនួន​ក្នុង​រយៈពេល​ប្រាំ​ថ្ងៃ​បន្ទាប់ពី​ក្រុង​ម៉ូ​ស៊ូ​ល​ ត្រូវបាន​វាយ​ដណ្ដើមយក​នៅ​ក្នុង​ឆ្នាំ ២០១៥ ដោយ​និយាយ​ថា ​ពួកគេ​ត្រូវការ​ជំនួយ។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Sushma Swaraj បាន​ប្រាប់​សមាជិកសភា​នៅ​ក្នុង​សភា​កាលពី​ថ្ងៃ​អង្គា​រថា សាកសព​ទាំងនោះ​ត្រូវ​បាន​គេ​រកឃើញ​កប់​នៅក្នុង​ដី​កាលពីពេល​ថ្មីៗ​នេះ។

លោក Swaraj បាន​និយាយ​ថា ការ​ធ្វើ​តេស្ត​ DNA បាន​បញ្ជាក់​ថា ពួកគេ​ទាំង ៣៨ នាក់​នោះ​គឺជា​កម្មករ​ដែល​ត្រូវ​បាន​គេ​ចាប់​ពង្រត់ ខណៈ​ដែល​ការ​ធ្វើ​តេស្ត DNA សម្រាប់​សាកសព​ដែល​នៅសល់​មិនទាន់​ត្រូវ​បាន​បញ្ជាក់​ពេញលេញ​នៅឡើយ​ទេ៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114