BREAKING NEWS
Search

អ្នក​សិក្សា​ស្រាវជ្រាវ​ចិន រក​ឃើញ​ហ្សេ​ន​សំខាន់ ​អាច​ជួយ​ធ្វើ​ឲ្យ​ស្ត្រី​ឆាប់​បង្ក​កំណើត

អ្នក​សិក្សា​ស្រាវជ្រាវ​ចិន​បាន​រកឃើញថា មាន​ហ្សេ​ន​ម្យ៉ាង​ឈ្មោះ​ហៅថា MTOR ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុងការ​ធ្វើ​ឲ្យ​ស្ត្រីភេទ​បញ្ចេញ​ពង​អូវុល​ប្រកបដោយ​សុខភាព​ពី​សម្បុក​ពង​អូវែរ​របស់​ពួកគេ​មក​។

MTOR ដែលជា​មុខសញ្ញា​យន្តការ​នៃ rapamycin ត្រូវបាន​ទទួលស្គាល់​ដោយ​អ្នកវិទ្យាសាស្ត្រ​ទូទាំង​ពិភពលោក​ថា​ជា​ប្រភេទ “an integrator of pathway” មួយ​ដែល​អាច​បញ្ចេញ​ឬ​បិទ​ហ្សេ​ន​នោះ​ឬ​ជំរុញ​កោសិកា​ឲ្យ​ធ្វើ​ចលនា​។ ហ្សេ​ន​នេះ​មានការ​ទទួលខុសត្រូវ​សម្រាប់ធ្វើ​និយតភាព​នាំ​ឲ្យ​កោសិកា​ធំធាត់ កើតមាន​ជា​កូន​ជា​ចៅ​សុសសាយ​ឆាប់រហ័ស និង​ញែក​ឲ្យ​ឃើញ​ខុសពី​គ្នា​។

ទោះជា​យ៉ាងណា​ក៏​ការ​ចោទ​សួរ​ឡើង​ថា​ តើ​ហ្សេ​ន​បែបនេះ​ត្រូវបាន​បង្ការ​ដែរឬទេ​។ ការរកឃើញ​របស់​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ចិន​ទាំងនោះ​ប្រហែលជា​ទំនង​មិនបាន​សម​ដូច​បំណង​នៅឡើយ​ទេ​៕
​ស៊ី​ន​ហួ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114