BREAKING NEWS
Search

តុលាការ​ឃុំខ្លួន អ្នក​កត់​បាល់​បី​នាក់ ​ប្រចាំ​ហាង​កាហ្វេ Sport Cafe ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន

កណ្តាល​ ៖​ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ លោក ហុក វ៉ាន់​ធី​ណា ចៅក្រម​ស៊ើប​សួរ និង​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន អ្នក​កត់​បាល់​បី​នាក់​ប្រចាំ​ហាង​កាហ្វេ Sport Cafe ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​””​អ្នកកាន់កាប់​ល្បែង​ស៊ី​សង អ្នកចាត់ចែង និង​ភ្នាក់ងារ​ស៊ី​សង​” តាម​មាត្រា​០៥ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែង​ស៊ី​សង​។ បទល្មើស​នេះ​កំណត់​ផ្តន្ទាទោស​ពី​មួយ​ឆ្នាំ ដល់​ប្រាំ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥.០០០.០០០​រៀល ដល់​២០.០០០.០០០​រៀល។

​ជន​ត្រូវ​ចោទ​ទី​០១​ឈ្មោះ ប្រាក់ បុ​ង​ហ៊ុយ​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ទី​០២ ឈ្មោះ ហ៊ែ​ល ឧស្សាហ៍ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ភូមិ​ផ្ទះជួល ឃុំ​ចាក់អង្រែ​ក្រោម សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។ ទី​០៣​ឈ្មោះ​គាំ អូន​រស្មី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល។

សូម​រំលឹក​ថា នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី នៅ​ចំណុច​ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ឡាក់ ម៉េង​ធី ប្រធានការិយាល័យ ដោយមាន​ការសម្របសម្រួល​ពី​លោក ឯក ស៊ុនរ​ស្មី ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចុះបង្ក្រាប​ល្បែងស៊ីសង​(​ភ្នាល់​បាល់ កេ​ណូ​និង​កន្ទុយលេខ​)​ស្ថិតនៅ​ចំណុច​ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ នៅក្នុង​ហា​កាហ្វេ​យីហោ ស្ព​ត​កាហ្វេ ដែល​បាន​បើក​ឲ្យ​មានការ​ភ្នាល់​បាល់ តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​និង​ចាក់​កេ​ណូ KENO​មានន័យថា​៖ ចាក់​ស៊ីសង​ភ្លាមៗ​រាល់​៣​នាទី​ម្តង​) ហើយ​មាន​កម្មវិធី​ស៊ីសង​ពិសេស​ជាច្រើន ដូចជា ១.​ចាក់​ចាប់​៥-៧​គូរ ចាញ់​ដាច់​ទាំងអស់​សង​ដើម​គុណ​នឹង​២ ២.​ចាក់​៨​គូរ ចាញ់​ដាច់​ទាំងអស់​ចាប់ពី​២​ដុល្លារ​ឡើង​ទៅ សង​១០០​ដុល្លារ ៣.​ចាក់​៩​គូរ​ចាញ់​ដាច់​ទាំងអស់​ចាប់ពី​២​ដុល្លារ​ឡើង​ទៅ​សង​២០០​ដុល្លារ​ ៤.​ចាក់​១០​គូរ​ចាញ់​ដាច់​ទាំងអស់​ចាប់​២​ដុល្លារ ទៅ​៩​ដុល្លា​បាន​ទូរស័ព្ទ​iPhone ចំនួន​០១​គ្រឿង​៥.​ចាក់​១០​គូរ​ចាញ់​ដាច់​ទាំងអស់​ចាប់​១០​ដុល្លារ​ឡើង និង​ទទួល​បាន​ម៉ូតូ​ហុងដា​ឌី​ម​ស៊េរី​ថ្មី​ចំនួន​០១​គ្រឿង​។ វត្ថុ​តាង​ចាប់​យក​.​ម៉ាស៊ីន ម៉ូនីទ័រ ០៤​គ្រឿង ​កុំ​ព្យូ័ទ​រ​០៦​គ្រឿង​.​ម៉ូតូ ០៦​គ្រឿង លុយ ១.៧០០.០០០រៀល និង​១៣៣ដុល្លារ ម៉ាស៊ីន​គិត​លេខ​០៣​គ្រឿង កៅអី​បត់​០៣,​កៅអី​ខ្ពស់​០៥,​តុ​០៣.​ម៉ាស៊ីន​ព្រី​ន បុ​ង​បាល់​០២​គ្រឿង .​រ៉ូ​ល បាល់​០៤​ដុំ​ធំៗ ធុង​ហិប​ឆ្នោត​០១ សន្លឹកឆ្នោត​ផ្សងសំណាង​០៧​ដុំ​ធំៗ​ត្រា​ផេរ ០២ និង​បុ​ង​ចាក់​បាល់​រួម​មួយចំនួនទៀត​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114