BREAKING NEWS
Search

កញ្ញា ធី សុវណ្ណ​ថា ​៖​ ប្រជាជន​ឃុំ​ត្រើយ​ស្លា​ ពីមុន​ជា​អ្នកប្រឆាំង​រាជរដ្ឋាភិបាល​ តែ​អាណត្តិ​នេះ បំបែក​ឯកត្តកម្ម​ជា​ប្រវត្តិសាស្ត្រ

កណ្ដាល ​៖​ កញ្ញា​ធី សុវណ្ណ​ថា ប្រធាន​យុវជន​កិច្ចការ​សង្គម​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ បាន​អះអាង​ថា ប្រជាជន​នៅ​ឃុំ​ត្រើយ​ស្លា​ ពី​មុន​ជា​អ្នកប្រឆាំង​រាជរដ្ឋាភិបាល ហើយក៏​ជា​អ្នក​ចេញ​មុខ​ធ្វើបាតុកម្ម​យ៉ាង​ខ្លាំង​ផង​ដែរ តែ​អាណត្តិ​នេះ​ បាន​ងាក​មក​គាំទ្រ​រាជរដ្ឋាភិបាល​ យ៉ាង​គគ្រឹកគគ្រេង ដែល​អាច​និយាយបានថា ជាការ​បំបែក​ឯកត្តកម្ម​ប្រវត្តិសាស្ត្រ។

​កញ្ញា ធី សុវណ្ណ​ថា បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​០២ ខែសីហា យ៉ាងនេះ​ថា “​ប្រជាជន​ឃុំ​ត្រើយ​ស្លា​“ គឺជា​ប្រជាជន​ប្រឆាំង ជាមួយ​រាជរដ្ឋាភិបាល តាំងពី​សម័យ​សម្តេចឪ គឺជា​មូលដ្ឋាន​របស់លោក ខៀវ សំផន និង​ជាទី​កន្លែង​កំណើត​ផ្ទះ នៃ​ក្រុមប្រឆាំង​សំខាន់ៗ​បច្ចុប្បន្ន និង​ជា​មូលដ្ឋាន​ធំជាងគេ​ខាងកើត​ទន្លេ របស់​អតីត​បក្ស CNRP និង​ជាទី​តាំង​ដែល​តែងតែមាន​ផ្ទុះ ការប្រឆាំង ហិង្សា បាតុកម្ម ស្ទើរ​តែ​រាល់​ការបោះឆ្នោត ដូច​ក្នុង​ឆ្នាំ​២០១៣ ២០១៧…”។

តាម​កញ្ញា ធី សុវណ្ណ​ថា អាណត្តិ​ទី​៦​នេះ “​ឃុំ​ត្រើយ​ស្លា​” បំបែក​ឯកត្តកម្ម​ ជា​ប្រវត្តិសាស្ត្រ សំឡេងឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា (CPP) = 5727 = 53% នៃ​ឈ្មោះ​បោះឆ្នោត​សរុប គ​.​ជ​.​ប​
= 75% នៃ​សន្លឹកឆ្នោត​បានការ​។ CPP​កើន​សំឡេង​ឆ្នោត x 2.5 ដង = +150% លទ្ធផល​នេះ​បញ្ជាក់ថា ប្រជាជន​ឃុំ​ត្រើយ​ស្លា ចង់បាន “​សន្តិភាព និង​ការអភិវឌ្ឍន៍​“…​។​

កញ្ញា ធី សុវណ្ណ​ថា បាន​ឲ្យ​ដឹង​ដែរ​ថា អាណត្តិ ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួល​បាន​៥៧២៧ សំឡេង បក្ស​ផ្សេង​ទទួល​បាន​១៨៣៩​សំឡេង​, អាណត្តិ ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួល​បាន​២២៦៩ សំឡេង បក្ស​ផ្សេង​ទទួល​បាន​៧៩០៦​សំឡេង​, អាណត្តិ ឆ្នាំ​២០០៨ គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួល​បាន​៣២៥៦ សំឡេង បក្ស​ផ្សេង​ទទួល​បាន​៥៩០២​សំឡេង​, អាណត្តិ ឆ្នាំ​២០០៣ គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួលបាន​១៦១៦ សំឡេង បក្ស​ផ្សេង​ទទួលបាន​៥១៥០​សំឡេង​, អាណត្តិ ឆ្នាំ​១៩៩៨ គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួលបាន​១៦៣០ សំឡេង បក្ស​ផ្សេង​ទទួលបាន​៥៤៨០​សំឡេង​, អាណត្តិ ឆ្នាំ​១៩៩៣ គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួលបាន​១០០២ សំឡេង បក្ស​ផ្សេង​ទទួលបាន​៦០២០​សំឡេង​។​

ដោយឡែក​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត នៅ​ឃុំ​ត្រើយ​ស្លា (​អាណត្តិ​ទី​៦) គឺ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន​១០៨០១​នាក់​, អ្នក​បាន​បោះឆ្នោត​ចំនួន​៨៩៦២​នាក់​, អ្នក​មិន​បោះឆ្នោត​មាន​ចំនួន​១៨៣៩​។ សន្លឹកឆ្នោត​បានការ​៧៥៩៥, សន្លឹកឆ្នោត​មិនបានការ​១៣៦៧, សន្លឹកឆ្នោត​បក្ស​ផ្សេង​មាន​ចំនួន​១៨៣៩៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114