BREAKING NEWS
Search

អាវុធហត្ថ​រាជធានី​ប្រមូល​ជនសង្ស័យ​ប្រុស​ស្រី ១៩​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​

ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​ឯកសារ​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី ១៩​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​នៅ​ថ្ងៃទី​២៦ កញ្ញា​នេះ ​បន្ទាប់ពី​ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ខ័​ណ្ឌ​ដង្កោ ទួលគោក និង​ខណ្ឌ​ជ្រោយចង្វារ ធ្វើការ​ឃាត់ខ្លួន​បាន នៅ​ចំណុច​ទីតាំង​ផ្សេងៗ​គ្នា កាលពី​ថ្ងៃទី​២២,២៣ ខែកញ្ញា ឆ្នាំ២០១៨ រួចមក​។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ជាក់ស្ដែង​នោះ​រួមមាន​ទី​១/ ឈ្មោះ ស ចាន់​មករា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ធ្លាប់​ជាប់​មណ្ឌល​៦​ខែ​១០​ថ្ងៃ ទី​២/ ឈ្មោះ អ៊ុក វតនៈ​វិចិត្រ ហៅ​ណាក់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ទី​៣/ ឈ្មោះ កែវ តួ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ទី​៤/ ឈ្មោះ ប៊ុន ចាន់ទី ភេទ​ប្រុស អាយុ ២០​ឆ្នាំ ទី​៥/ ឈ្មោះ ម៉ម សុខ​សំណាង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ទី​៦/ ឈ្មោះ ដាន ផល្លា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ទី​៧/ ឈ្មោះ ចេក វាសនា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ទី​៨/ ឈ្មោះ តក់ ណន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ទី​៩/ ឈ្មោះ អ៊ុក សេរី​វុ​ធ ភេទ​ប្រុស​(​ខ្ទើយ​) អាយុ ២៣​ឆ្នាំ ទី​១០/ ឈ្មោះ សួន សិត ភេទ​ប្រុស អាយុ ២០​ឆ្នាំ ទី​១១/ ឈ្មោះ សុខ សាន្ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ ,​ទី​១២/ ឈ្មោះ អ៊ុក រស្មី ភេទ​ប្រុស អាយុ ២១​ឆ្នាំ ទី​១៣/ ឈ្មោះ ព្រឿង កូ​លីន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ទី​១៤/ ឈ្មោះ ម៉ូយ ឌុ​ក ភេទ​ស្រី អាយុ ១៨​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៥:៣០​នាទី នៅ​ចំណុច​ផ្ទះ មិន​រៀបរយ ក្រុមទី​១៧ ភូមិ​ឫ​ស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ទី​១៥/ ឈ្មោះ ណូយ ចាន់​ធឿន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៤:១៥​នាទី ចំណុច ផ្លូវ​បេតុង ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​ទី​១៦/ ឈ្មោះ ស៊ិន ប្រុស​ពៅ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ទី​១៧/ ឈ្មោះ សន ណា​ហ្សា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១១:០៥​នាទី នៅ​ចំណុច ផ្លូវ​២២៦​ហ្សេ​ត និង​ផ្លូវ​២២៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ហើយ​រូបគេ ០២​នាក់​នេះ ជា​បងធំ​ប្រចាំ​ភូមិ​ដែល​តែងតែ​យក​ដាវ​ទៅ​គម្រាម​វាយ​គេ​នៅក្នុង​ភូមិ​។ ទី​១៨/ ឈ្មោះ គឹម យឹ​ង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ទី​១៩/ ឈ្មោះ វ៉ា ចន្ថា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​២១:៣០​នាទី​យប់ នៅ​ចំណុច ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​ក្រោម​វិធាន​ការ​ជំនាញ នៃ​ការសាកសួរ របស់​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​ចម្លើយ​សារភាព​ផ្ទាល់មាត់​របស់​ពួកគេ​ទាំង ១៩​នាក់ ខាងលើ បញ្ជាក់​ឲ្យ​ឃើញថា ពួកគេ​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ពិតប្រាកដ​មែន ទើប​មន្ត្រី​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រមូល​វត្ថុតាង និង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ នៃ​បទល្មើស​ជាក់ស្តែង​របស់​ពួកគេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114