ព័ត៍មានទាន់​ហេតុការណ៏
Search

Update​ ៖ ​ករណី​រលំ​ការដ្ឋាន​សាងសង់​សាលាឆាន់​ ស្លាប់​០៣​នាក់ របួស​១៦​នាក់

​សៀមរាប​ ៖​ ឧបទ្ទវហេតុ​រលំ​ការដ្ឋាន​សាងសង់​សាលាឆាន់​វត្ត​ប្រាសាទ​គោកចក ដែល​មាន​ទំហំ​ទទឹង ៣០ ម៉ែត្រ បណ្ដោយ ៤០​ម៉ែត្រ​និង​កម្ពស់ ៨​ម៉ែត្រ ស្ថិតនៅ​ក្នុង​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប គិត​មកដល់​ម៉ោង​១០​និង​៣០​នាទី​នេះ រក​ឃើញ​ជនរងគ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប មាន​ចំនួន​១៩​នាក់ ក្នុង​នោះ​ស្លាប់​០៣​នាក់។ ប៉ុន្តែ​ប្រតិបត្តិការ​រុក​រក​​​ជនរងគ្រោះ ​​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ។

ជនរងគ្រោះ ដែល​ស្លាប់ និង​របួស​ទាំង​១៩​នាក់​នោះ​រួមមាន​៖
១. តឿ តឿ​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​របួស​)
២. ចាន់ សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​របួស​)
៣. វិ​ន វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​របួស​)
៤. ថ្លុ​ង ចន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​របួស​)
៥. ហុក រ៉ា​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​របួស​)
៦. ខ្លុង ចាន់​ទិ​ត្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​របួស​)
៧. រិល កោះ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ (​របួស​)
៨. មាស ត្រុ​ង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ (​របួស​)
៩. តី រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​របួស​)
១០. យ៉ា​ត ភឿង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ (​របួស​)
១១. សេក សាវុធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​របួស​)
១២. តែ​ន ម៉ៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ព្រះសង្ឃ (​របួស​)
១៣. ហឿង ហៀន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​របួសស្រាល​)
១៤. សេង ឆន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​របួសស្រាល​)
១៥. ឆាត ឆួ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ របួសស្រាល​
១៦. ធី សុ​ឃុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ព្រះសង្ឃ​(​នៅ​ពេទ្យ​សង់​តេ​) របួសស្រាល​
១៧. លី សំណាង ភេទ ប្រុស អាយុ ២៨​ឆ្នាំ (​ស្លាប់​)
១៨. យិន សំណាង ភេទ ប្រុស អាយុ ៣៥​ឆ្នាំ (​ស្លាប់​)
១៩. ឡ​ន ឡក់ ភេទ ប្រុស អាយុ ៤០​ឆ្នាំ (​ស្លាប់​)​។​

គួរ​បញ្ជាក់​ថា បើ​តាម​ការ​បង្ហើប​របស់​សមត្ថកិច្ច, ​​ការដ្ឋាន​សាងសង់​សាលាឆាន់​ នៅ​ក្នុង​វត្ត​ប្រាសាទ​គោកចក ​ដែល​បាក់​ស្រុត​នេះ​ ​ត្រូវ​បាន​សាងសង់​ដោយ​ជាង​ម៉ៅការ​ចំនួន​២​នាក់ ​ដោយ​ជាង​ទី១​បាន​ឈប់​ធ្វើ ​​ជាង​ទី២ ​ក៏​មក​បន្ត​ការងារ​សាងសង់​​​ទៀត ​រហូត​មាន​ហេតុការណ៍​បែប​នេះ​តែម្ដង។ ទោះ​យ៉ាង​ណា ​គេ​មិន​ទាន់​ដឹង​ថា ​សមត្ថកិច្ច​ នឹង​ត្រូវ​ឃាត់​ខ្លួន​ជាង​សំណង់​នេះ ​ឬ​យ៉ាង​ណា​នោះ​ទេ។ ពាក់ព័ន្ធ​នឹង​​បាក់​ស្រុត​បេតុង​សាលាឆាន់​វត្ត​ប្រាសាទ​គោកចក​​នេះ​ដែរ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ទម្លាយ​ថា​ អាច​មក​ពី​កត្តា៣​ធំ​ៗ ​៖ ​ទី​១.បញ្ហា​បច្ច័យ។ ទី២.បច្ចេកទេស។ ទី៣.វិស្វករ៕

អត្ថបទ ៖ កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114