ព័ត៍មានទាន់​ហេតុការណ៏
Search

មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ​ខណៈ​ជនបរទេស​ម្នាក់​ បាន​ដេក​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំ​កាយ​

កែប​ ៖ ​បើតាម​របាយការណ៍​របស់​ប៉ូលិស​ផ្នែក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជនជាតិ​បរទេស​ម្នា​ក់ បាន​ស្លាប់​បាត់​បង់ជីវិត​ដោយសារតែ​ជំងឺ​ប្រចាំកាយ​ ហើយ​ការ​ស្លាប់​នេះ ​កាលពី​រាត្រី​ឆ្លង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រង់ចំណុច​បន្ទប់​ជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ​លុះ​ព្រឹក​ឡើង​ទើប​សមត្ថកិច្ច​ចុះមក​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនបរទេស​រងគ្រោះ មានឈ្មោះ Cechi Rodolfo ជនជាតិ​អ៊ីតាលី កាន់​លិខិត​ឆ្លងដែន​លេខ AA31157133 ITA 5602236M1908181<<<<<<<<<<06​។​ ដោយ​បច្ចុប្បន្ន​ជនបរទេស​ខាងលើ​ បាន​ជួល​បន្ទប់​ស្នាក់អាស្រ័យ​នៅក្នុង​ភូមិ​កែវ​ក្រសាំង និង​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ​ជាច្រើន​ខែ​មកហើយ​។​

​ប្រភពពី​សមត្ថកិច្ច​ដដែល​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ចំពោះ​ការស្លាប់​របស់​ជនជាតិ​បរទេស​នេះ ក្រុម​សមត្ថកិច្ច​ក៏បាន​ត្រួតពិនិត្យ​ធ្វើ​កោសល្យវិច័យ​យ៉ាង​យកចិត្តទុកដាក់ ខ្លាចក្រែង​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម ប៉ុន្តែ​ក្រោយពី​ឆ្លង​ការពិនិត្យ គ្មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ​គឺ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំ​កាយ​(​ជំងឺ​ក្រិន​ថ្លើម​)​ជា​យូរ​មក​ហើយ​។​

​បច្ចុប្បន្ន សព​ជនបរទេស ​ត្រូវបាន​សមត្ថកិច្ច​ផ្នែក​វិទ្យាសាស្ត្រ​បច្ចេកទេស​វេច​ខ្ចប់​យ៉ាង​ត្រឹមត្រូវ ហើយ​ដឹកបញ្ជូន​យកទៅ​រក្សាទុក​នៅ​សាល​សព​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ថ្ងៃ​ដដែល​៕
​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114