BREAKING NEWS
Search

ADB ព្យាករណ៍នូវការរងប៉ះពាល់យ៉ាងគំហុកដល់សេដ្ឋកិច្ចតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ធនាគារអភិវឌ្ឍអាស៊ី (ADB) បានព្យាករណ៍ថា តំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលគ្របដណ្ដប់ប្រទេសកម្ពុជា នឹងរងផលប៉ះពាល់ខ្លាំងបំផុត ដោយការបាត់បង់ការងារ ដែលប៉ាន់ស្មានថា នឹងមានចំនួន ៧០% នៃការបាត់បង់ការងារជាសរុបនៅទូទាំងសកលលោក ដោយបញ្ហាកូវីដ ១៩។

របាយការណ៍ថ្មីរបស់ ADB ក៏បានបង្ហាញផងដែរថា បញ្ហាកូវីឌ១៩ នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករងការខាតបង់ចន្លោះពី ៥,៨ ទ្រីលានដុល្លារទៅ ៨,៨ ទ្រីលានដុល្លារពោលគឺស្មើនឹង ៦,៤% ទៅ ៩,៧% នៃផលិតផលក្នុងស្រុកសរុបជាសកល។

ការបាត់បង់ការងារសកលត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះរវាង ១៥៨ លាននាក់និង ២៤២ លាន ខណៈដែលការខាតបង់ផ្នែកសេដ្ឋកិច្ច នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកអាចមានចាប់ពី ១,៧ ទ្រីលានដុល្លារក្រោមសេណារីយ៉ូនៃការរឹតបន្តឹងក្នុងរយៈពេល ៣ ខែ ដល់ ២,៥ ទ្រីលានដុល្លារ ក្រោមសេណារីយ៉ូនៃការរឹតបន្តឹង​ក្នុងរយៈពេល ៦ ខែ សម្រាប់តំបន់ដែលមានការធ្លាក់ចុះប្រមាណ ៣០% នៃទិន្នផលសរុបជាសកល។

ជាមួយនឹង​របាយ​ការណ៍ថ្មីនេះ លោក Masa Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានចូលរួមជាមួយមេដឹកនាំពិភពលោក ក៏ដូចជាប្រធានអង្គការអន្តរជាតិផ្សេងទៀត ដើម្បីចុះហត្ថលេខាសេចក្តីថ្លែងការណ៍រួមជំរុញឲ្យមេដឹកនាំប្រទេសក្នុងតំបន់ និងលើពិភពលោកផ្តល់អាទិភាពដល់សេវាទឹកស្អាត និងអនាម័យ ដើម្បីប្រយុទ្ធប្រឆាំង COVID-19 និងសង្គ្រោះជីវិត នាថ្ងៃនេះ៕

សូមចុចអាន រោងចក្រ​កាត់ដេរ​មួយ​ចំនួន​ ចាប់ផ្តើម​​ងាក​មក​ផលិត​ម៉ាស់ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ-​១៩

សូមចុចអាន អ្វីដែល​ខ្លាច​បាន​មក​ដល់ ក្រោយករណី covid-19 ដំបូងបង្អស់ត្រូវបានរកឃើញក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅប្រទេសបង់ក្លាដែស