ទទួលបាន​ស៊េរី​ភាព​នៃ​ការ​បោកគក់ និង​ជីវិត​កាន់តែ​ងាយស្រួល​បំផុត​ជាមួយ​ម៉ាស៊ីន​បោក​សម្លៀក បំពាក់ Samsung AddWashTM ថ្មី!

ភ្នំពេញ​ ៖ ​សម័យ AI ទៅហើយ​…​ហេតុអ្វី​ទ្រាំ​រួញ​ឈឺ​ដៃ ឈឺ​ខ្លួន និង​ចំណាយ​ពេល​ស្ទើរតែ​ពេញ​មួយថ្ងៃ​ក្នុង​ការ​បោក​គក់​ទៀត​? ប្រាកដ​ណាស់​ជាមួយ​នឹង​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​Samsung AddWashTM ថ្មី ជួយ​សម្អាត​ស្នាម​ប្រឡាក់​បាន​ស្អាត​ល្អ និង​លឿន​បំផុត​! ដូច្នេះ​លោកអ្នក និង​គ្រួសារ​ដ៏​ឆ្លាត​វៃ​សម័យថ្មី​នឹង​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​បំពេញការងារ​សំខាន់​បាន​ដោយ​រីករាយ និង​មាន​ទំនុក​ចិត្ត​បំផុត​! មិន​ថា​ស្នាម​ប្រឡាក់​ដែល​ស្ថិត​នៅ​ជាប់​សម្លៀក​បំពាក់​យ៉ាងណា​នោះ​ទេ​ក៏​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ Samsung AddWash អាច​ជម្រះ​ស្នាម​ប្រឡាក់ បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​បាន​យ៉ាង​លឿន​ក្នុង​រយៈពេល​មិន​ដល់​៥០​នាទី​ផង​! ឡូយ​អត់​?

ចង់ដឹង​អត់ថា​តើ​មាន​អ្វី​ពិសេស និង​ទំនើប​អស្ចារ្យ​ខ្លះ​ទៅ​បានជា​ធ្វើឲ្យ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung AddWashTM ថ្មី នេះ​ស័ក្តិសម​នឹង​គ្រួសារ​ក៏ដូចជា​ស្ត្រី​មេផ្ទះ​ទៅ​ហ្ន៎​? ខ្ញុំ​ហ៊ាន​ធានា​ថា​គ្រាន់តែ ៤ ចំណុច​ខាងក្រោម​នេះ​គឺ​អាច​ឱ្យ​លោកអ្នក​ធ្វើការ​សម្រេចចិត្ត​ដោយ​ភាព​ជឿជាក់​ក្នុង​ការ​ជ្រើស​រើសយក​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​នេះ​៖
* ទ្វារ​បន្ថែម AddWash
គឺជា​ទ្វា​តូច​មួយ​ដែល​បាន​បំពាក់​បន្ថែម ហើយ​វា​មាន​តួនាទី​ក្នុង​ការជួយ​សម្រួល​ក្នុងការ​បន្ថែម​ខោអាវ​ដែល​ភ្លេច ឬ​លោកអ្នក​គ្រាន់តែ​ចង់​ថែម​ខោអាវ​នៅ​ចន្លោះ​ប្រតិបត្តិការ​ណាមួយ​ក៏បាន​គ្រប់​ដំណាក់កាល​ពេល​ម៉ាស៊ីន​កំពុងដំណើរការ​ដោយ​គ្មាន​បញ្ហា​រអាក់រអួល​ឡើយ​។​

* បំពាក់​បច្ចេកវិទ្យា​វៃឆ្លាត Q-rator
​ជួយ​ឱ្យ​លោកអ្នក​អាច​បញ្ជា និង​តាមដាន​បញ្ហា​នានា​តាមរយៈ​ស្មា​ត​ហ្វូ​ន​បាន​យ៉ាង​ងាយស្រួល​បំផុត​ដូចជា​៖ កំណត់​ការបោក​គក់​, កំណត់ចំណាំ​មុខងារ​ប្រើ​ញឹកញាប់​, បង្ហាញ​ពេលវេលា​ដែល​ត្រូវ​លាង​សម្អាត​ធុង និង​តម្រង​, តាមដាន​ថាមពល​ជាដើម​…​។​

* បច្ចេកវិទ្យា​បំ​លែង​សាប៊ូ​ទៅជា​ពពុះ​សាប៊ូ (Eco BubbleTM)
​ជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់ សាម​សុង ក្នុងការ​ធ្វើឲ្យ​សាប៊ូទឹក ឬ​ម្សៅ​សាប៊ូ​បោកគក់​ក្លាយជា​ពពុះ​សុទ្ធ​ទាំង​អស់ហើយ​ជ្រាបចូល​សាច់​ក្រណាត់​សម្លៀកបំពាក់​បាន​យ៉ាង​ល្អ​បំផុត​ដោយ​មិន​បន្សល់​កំណក​សាប៊ូ​នៅលើ​សម្លៀកបំពាក់ និង​មិន​រួញ​ខ្ញីវខ្ញូវ​ឡើយ​។​

* បច្ចេកវិទ្យា Digital Inverter

អ្នក​ជំនាញ​ជួយ​សន្សំសំចៃ​ថាមពល​បំផុត និង​ធ្វើឲ្យ​ម៉ាស៊ីន​ស្ងាត់​មិនមាន​សំឡេង​រំខាន​ដោយមាន​ការធានា​ជូន​រហូតដល់ 11 ឆ្នាំ​!!

ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​សូម​អញ្ជើញ​ទៅ​ទស្សនា​ដោយ​ផ្ទាល់​នៅ​តាម​បណ្ដា​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ​របស់​សាម​សុង​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232 ឬ​ទស្សនា​តាម YouTube: https://youtu.be/vzqCinAzrYU ដើម្បី​ទទួល​បានការ​បោកគក់​កាន់តែ​ទំនើប និង​ងាយស្រួល​!



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114