អាល់កុល​ក្លែង​ក្លាយ(មេតា​ណុល​)​ ១០០កាន ត្រូវ​សមត្ថកិច្ច​ឃាត់នៅ​ផ្លូវ​ ៦០​ម៉ែត្រ​

លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ​បានថ្លែង​ប្រាប់កម្ពុជា​តាមរយៈបណ្តាញសង្គម​ថា យ៉ាង​ហោច​អាកុលក្លែងក្លាយ(មេតាណុល) ​ប្រមាណ ១០០​ កាន ត្រូវ​បាន​ជំនាញចាប់​ឃាត់​នៅ​​ផ្លូវ ៦០​ម៉ែត្រ ក្នុងទឹក​ដីខ័ណ្ឌមានជ័យរាជធានី​ភ្នំពេញ​ កាលពីវេលាម៉ោង ១០ព្រឹក​ ​ថ្ងៃទី​១ ខែមេសានេះ។ ចំណែក​អ្នក​បើក​បរ​ និង​វត្ថុតា​ង(ឡាន) ត្រូវបាន​ឃាត់​ខ្លួន​យក​មក​សាកសួរ​នៅក្រសួង​មហាផ្ទៃ។

លោក​បាន​បន្ថែម​ថា សមត្ថកិច្ច​នៅមិនទាន់ដឹង​ពីប្រភព​អាល់កុលក្លែង​ក្លាយនេះ​មក​ពីណានៅ​ឡើយទេ ដោយសារមាន​ការផ្ទេរ​ពីឡាន​មួយ​ទៅ​ឡានមួយ​។ គេហទំព័រកម្ពុជាថ្មីនឹងរាយការណ៍​បន្ថែម​ !!