ព័ត៍មានទាន់​ហេតុការណ៏
Search

​Alibaba​ កំពូលអ្នកឈានមុខលើផ្សារ អនឡាញ​ដោយហេតុផលប៉ុន្មាននេះ…

ក្រុម​ហ៊ុន​ Alibaba​ Group​​បង្កើត​ឡើង​ដោយ​លោក Jack​Ma ជា​នា​យក​ប្រតិបត្តិ​សំខាន់​​និង​សមាជិក ​17​នាក់​ទៀត​ នៅ​ក្នុង​ឆ្នាំ​1999​។

Jack Ma’s apartment in Hangzhou, China in the early days. Note: No specific date but sometime around mid 90s. CREDIT: Alibaba

ក្រុម​ហ៊ុន​នេះត្រូវបានគេចាត់ទុកថាជា ​គឺ​ជា​ក្រុម​ហ៊ុន​អ៊ី​កូ​ឡូ​ស៊ី​យក្ស ​ដ៏​ធំ​មួយ​ដែល​បង្កើត​ឡើង​ដោយ​ប្រព័ន្ធ​​អ៊ីន​ធើ​ណែត​​សម្រាប់​ផ្គត់​ផ្គង់​សម្ភារៈ​ពី​អតិថិជនម្នាក់​ទៅ​កាន់​អតិថិជន​ម្នាក់ទៀតនិង​ពី​អាជីវករទៅ​កាន់​អតិថិជន​​ក៏ដូចជា​ពី​​សេវា​កម្ម​ទៅ​សេវាកម្ម​។

នៅពីក្រោយជោគជ័យ​ដ៏ធំ​របស់ ​Alibaba​  តើយើង​ធ្លាប់គិតថាវាដូច Amazon ដែរអត់?​?

ក្រុមហ៊ុន​ Alibaba ​ត្រូវ​បានគេ​ប្រដូច​ទៅនិង ក្រុមហ៊ុន Amazon ដោយសារ​តែ​​ប្រភេទ​សេវាកម្ម​ស្រដៀងគ្នា។​ក្រុមហ៊ុន​ទាំង​ពីរនេះ សុទ្ធសឹងជាកម្រិត​​ក្រុមហ៊ុន​ធំជាង​គេ​នៅ​លើ​ពិភព​លោក​ដោយ​ផ្អែក​ទៅលើ​ទំហំ​ការ​ធ្វើពាណិជ្ចកម្ម​អេឡិចត្រូនិច និង​ដាក់​លក់​ផលិត​ផល​ចម្រុះ​ដូចគ្នា។ខុស​គ្នា​ត្រង់ថា ក្រុមហ៊ុន Alibaba មិន​មែន​ជា​អ្នក​លក់​រាយ​ផ្ទាល់​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​។​ ក្រុមហ៊ុន  Alibaba គឺ​គ្រាន់​តែ​ជា​អ្នក​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច រវាងអ្នកផ្គត់ផ្គង់​និង​អ្នក​លក់​រាយ​ទៅ​កាន់​អតិថិជន​តែប៉ុណ្ណោះ​។

​ប្រហែលជា​ 80% នៃសេវាកម្មក្នុង​ក្រុមហ៊ុន ​Alibaba​ បាន​គ្រប​ដណ្តប់​​​ទៅ​លើ​ការលក់​អន​ឡាញ​នៅ​ក្នុង​ប្រទេស​ចិន​។

តួលេខដែល​សឹងពិបាក​​ជឿបាន​គឺ​​នៅ​ក្នុង​ឆ្នាំ 2014 ក្រុមហ៊ុន​នេះ​ទទួល​បាន​ភាគហ៊ុន​រហូត​ដល់ ២៥ពាន់​លាន​ដុល្លារ​អាមេរិក​​ដែលជាក្រាហ្វិក​​មិន​ធ្លាប់​មានលើសក្តីរំពឹងទុក។ ​បច្ចុប្បន្ន​​អាលីបាបា​​ជាប់​ចំណាត់​ថ្នាក់​លេខ5 ក្នុង​ចំណោម​ក្រុមហ៊ុន​អ៊ីន​ធើណែត​ធំជាង​គេ​ទាំង10 លើ​ពិភព​លោក។

កាលពី​​ខែ​មករា ឆ្នាំ2018 ក្រុម​ហ៊ុន​Alibaba​ក៏​បាន​ក្លាយ​ទៅ​ជា​ក្រុម​ហ៊ុន​អាស៊ី​ទី 1 ​ដែល​រក​ចំណូល​បាន​រហូត​ដល់ $500 ​billion​បន្ទាប់​ពី​ក្រុមហ៊ុន Tencent Holdings ។

អ្នកវិភាគ​យល់ថា​ ទៅអនាគត​ក្រុមហ៊ុន​ Alibaba មានមហិច្ឆតា​​ធ្វើការ​ផ្គត់​ផ្គង់​ទៅ​លើបណ្តាញ​​អា​ជីវកម្ម​ទាំងអស់​ ដោយ​ការ​ដាក់​ឲ្យ​​ប្រើ​ប្រាស់​​ប្រព័ន្ធ​​អេឡិចត្រូនិច​។​ ក្រៅ​ពី​នេះ​ ក្រុមហ៊ុន Alibaba ក៏​មាន​ក្រុមហ៊ុន​ ​ដឹកជញ្ជូន​ ,​កម្មវិធី​ផ្ញើសារ​ ​និង​ក្រុមហ៊ុន​ស្ទូឌីយោ​ភាពយន្ត​ផង​ដែរ​ ប៉ុន្តែ​គ្រាន់​តែ​មាន​ឈ្មោះ​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ។

តាម​របាយការណ៍​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ Alibaba​ បាន​បំបែក​អាជីវកម្ម​របស់​ខ្លួន​ជា​4ផ្នែក៖ “core commerce”, “cloud computing”, “digital media​&entertainment” ។ ចំណូលដែល Alibaba​ រកបាន​ក្នុងឆ្នាំ2018 ជាង $12 billion។

បណ្តាញ​ចែក​ចាយ​របស់​ក្រុម​ហ៊ុន​ Alibab ​មួយចំនួន​ដែល​យើងបាន​ដឹង​មាន​វ៊ែបសាយ ​​taobao.com , 1688.com ,​tmall.com ,​aliexpress.com​។ល។ នេះ​ជាមូលហេតុ​ដែល​Alibaba​ឈាន​មុខគេ​នៅលើ​ពិភព​លោក​។



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114