BREAKING NEWS
Search

មន្ត្រី​អាវុធហត្ថ​ទូទាំង​រាជធានី​គ្រប់រូប​ រីករាយ​បំផុត​ចំពោះ​សកម្មភាព​មនុស្សធម៌ ​ជួយ​យកអាសា​គ្នា​ពេល​សមាជិក​ជួប​ទុក្ខ​លំបាក ​ឬ​គ្រោះអាសន្ន​

​ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​ទូទាំង​រាជធានី​គ្រប់ៗ​រូប​ បាន​សម្ដែង​នូវ​ទឹកចិត្ត​រីករាយ​បំផុត​ចំពោះ​សកម្ម​ភាព​មនុស្សធម៌​ជួយ​យកអាសា​គ្នា ​ខណៈ​សមាជិក​ជួប​ទុក្ខលំបាក​ ឬ​គ្រោះអាសន្ន ​បាន​កំពុង​អនុវត្ត​ដ៏​សកម្ម​កន្លង​មក រ​ហូ​ត​ដល់​បច្ចុប្បន្ន។ ​ក្នុងនោះ ​ជា​គំនិត​ផ្ដួចផ្ដើម​ឡើង​របស់ លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដែល​តែងតែ​យកចិត្ត​ទុក​ដាក់​ជួយ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ ឬ​ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះ​អាសន្ន​។

សកម្មភាព​មនុស្សធម៌ ​ជា​ការ​ចែករំលែក​នូវ​ទុក្ខ​លំបាក​របស់​សមាជិក​ ក៏​ដូច​ជា​ជន​ងាយ​រងគ្រោះ​នោះ​បាន​អនុវត្ត​នូវ​វប្បធម៌​ដ៏​ប្រពៃ​នេះ​ជា​រៀង​រហូត​មក ​ដោយ​មិន​ឲ្យ​មន្ត្រី​ណា​ម្នាក់​នៅ​ឯកា​ឡើយ​។​

ជាក់ស្ដែង ថ្មីៗ​នេះ​ លោក ហែម រិទ្ធី មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចុះសួរសុខទុក្ខ លោក​វរសេនីយ៍ត្រី ឃួន វិសាល មេបញ្ជាការ​រង​ខណ្ឌ ដែល​មាន​ជំងឺ​ប្រចាំ​កាយ ទើប​ចេញពី​មន្ទីរពេទ្យ​ មក​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​។​

ក្នុងឱកាស​សួរសុខទុក្ខ​នោះ​ផង​ដែរ ក្រុមការងារ បាន​នាំយក​ថវិកា​ចំនួន ៤០០ ០០០ ​រៀល​, ទឹកដោះ​គោឆៅ​២​យួរ​, ទឹក​សុទ្ធ​២​កេស និង​មី​១​កេស ទៅជូន​មិត្ត ជា​អំណោយ​សួរសុខទុក្ខ និង​ទុកជា​ការចែក​រំលែក សម្រាល​បន្ទុកគ្រួសារ​ក្នុង​ការ​សម្រាក​ព្យាបាល​របស់ លោក​វរសេនីយ៍ត្រី ឃួន វិសាល បាន​មួយ​គ្រា​ផង​ដែរ​។​

ដោយឡែក​ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ ​នោះ ​ក្រុមការងារ​អាវុធហត្ថ​ខណ្ឌ​ទួលគោក​ក៏បាន​អនុវត្ត​នូវ​វប្បធម៌​ចែករំលែក​ដូចគ្នា​ដែរ​ ដោយ​លោក​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ទួលគោក បាន​ចាត់​ឲ្យ លោក​វរសេនីយ៍ត្រី ស៊ុន ថា​ន មេបញ្ជាការ​រង ដឹកនាំ​ក្រុមការងារ ចុះទៅ​សួរសុខទុក្ខ​គ្រួសារ លោក​អនុសេនីយ៍ទោ ស៊ន ចាន់​សុផល ជា​សមាជិក​អាវុធហត្ថ​ខណ្ឌ​ទួលគោក ដែល​ប្រពន្ធ​គាត់ ទើប​នឹង​សម្រាលកូន​។​

ក្នុងឱកាស​សួរសុខទុក្ខ​នោះ​ផងដែរ ក្រុមការងារ បាន​នាំយក​ថវិកា​ចំនួន ២០០ ០០០ ​រៀល​, ទឹកដោះគោឆៅ​២​យួរ​, ទឹក​សុ​ទ​២​កែស ទៅជូន​មិត្ត ជា​អំណោយ​សួរសុខទុក្ខ និង​ទុកជា​ការចែក​រំលែក សម្រាល​បន្ទុក​គ្រួសារ​ផង​ដែរ​។​

ដោយឡែក​ កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០២០ ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី ឃុន សំណាង បាន​ចុះសួរសុខទុក្ខ លោក​អនុសេនីយ៍ឯក ម៉ឹង នឿន ជំនួយការ ការិយាល័យ​សង្គ្រោះ​គ្រោះ​មហន្តរាយ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ ស្ថិតនៅ​ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

ក្នុងឱកាស​សួរសុខទុក្ខ​នោះ​ផងដែរ ក្រុមការងារ​បាន​នាំយក​អំណោយ​ឧបត្ថម្ភ​របស់ លោក​ឧត្ដម​សេនីយ៍​ឯក​មេបញ្ជាការ មានដូចជា ១-​ថវិកា​ចំនួន ៧០០ ០០០ រៀល​, ២-​ទឹក​សុទ្ធ​ចំនួន​០២កេស​, ៣-​ទឹក​ទឹកក្រូច​ចំនួន០២​កេស​, ​៤- អង្ករ​ចំនួន០១ការុង , ៥-​ស្ករ​គ្រាប់០១កញ្ចប់​ធំ។​

​សរុប​សេចក្តី​មក​ ការ​អនុវត្ត​វប្បធម៌ ​នៃ​ការ​ចែករំលែក​ ដែល​មាន​ការ​គាំទ្រ​ពី​សំណាក់​មន្ត្រី​អាវុធហត្ថ​ទាំង​អស់ ​ក៏​ដូច​សប្បុរស​ជន​នេះ ​គឺជា​ការ​ចូល​រួមជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ ​សម្ដេច​តេ​ជោ​ បាន​គិតគូរ​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជាធំ ​ពិសេស​ផ្តល់​សាច់ប្រាក់​ដល់​អ្នក​ក្រីក្រ ជនពិការ​ភាព ​និង​ជន​ងាយ​រងគ្រោះ​ដែល​រង​ផលប៉ះពាល់​នូវ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ ជាង​៥៦​ម៉ឺន​គ្រួសារ​នោះ​តែម្ដង។ ​បន្ថែម​លើ​កិច្ចការ​មនុស្សធម៌​ជាច្រើន​ទៀត​ ដែល​រាជរដ្ឋាភិបាល​កំពុងតែ​អនុវត្ត​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ ដោយ​មិន​ឲ្យ​នរ​ណា​ម្នាក់​នៅ​ឯកា​ឡើយ​៕
អត្ថបទ ៖ វិមាន​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114