BREAKING NEWS
Search

Amazone កើនចំណូលជាង ៧៥ពាន់លានដុល្លារ តែថា​ចំណេញ​តិច​ជា​ងពេល​អត់​កូវីដ ១៩

ក្រុមហ៊ុនលក់រាយតាមអ៊ិនធើណែត Amezon បានរាយការណ៍ថា ការលក់របស់ខ្លួន បានកើនឡើង ខណៈពេលមនុស្សម្នាឈប់ដើរទិញឥវ៉ាន់ ដោយសារតែជំងឺឆ្លង ប៉ុន្តែការចំណាយបន្ថែមដែលទាក់ទងនឹងជំងឺរាតត្បាតបានហក់ឡើងខ្លាំង។

ក្នុងរយៈពេល ៣ខែដំបូង ឆ្នាំ ២០២០ ប្រាក់ចំណូល Amazon បានកើនឡើង ២៦% ស្មើនឹងទឹកប្រាក់ជាង ៧៥ពាន់លានដុល្លារ ប៉ុន្តែប្រាក់ចំណេញបានធ្លាក់ចុះ ២៩% បើប្រៀបធៀបទៅនឹងឆ្នាំមុន មានប្រមាណ ២,៥ ពាន់លានដុល្លារ ខណៈភាគហ៊ុន Amazon បានធ្លាក់ចុះប្រហែល ៥ភាគរយ។

លោក Jeff Bezos នាយកប្រតិបត្តិបាន និយាយថា តាមស្ថានភាពធម្មតា ក្រុមហ៊ុនរំពឹងអាចរកប្រាក់ចំណេញប្រតិបត្តិការប្រមាណ ៤ពាន់លានដុល្លារបន្ថែមទៀត នៅត្រីមាសទី ២ ឆ្នាំ ២០២០។

ប៉ុន្តែលោកពន្យល់ថា ស្ថានភាពពេលនេះ មិនមែនជាកាលៈទេសៈធម្មតាទេ ផ្ទុយទៅវិញ លោករំពឹងថា នឹងចំណាយប្រាក់សរុបចំនួន ៤ពាន់លានដុល្លារ ទៅលើសកម្មភាពនានា ដែល ទាក់ទងនឹងការការពារមេរោគ ពីក្នុងចំណោមបុគ្គលិក និងដើម្បីទទួលបានផលិតផលរហ័ស ឱ្យបានដល់ដៃ អតិថិជន ក៏ដូច ជារក្សាបុគ្គលិកឱ្យមានសុវត្ថិភាពក្នុងការងារ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ GeekWire

អត្ថបទ​ពាក់ព័ន្ធ៖


TAG