ព័ត៍មានទាន់​ហេតុការណ៏
Search

ឮល្ហិចល្ហៀងមកថាបើ Amazonឬ Vox មិនទិញយក Snapchat បណ្តាញនេះនឹងដួលនៅឆ្នាំ២០២០

Snapchat ជិតដួល?

បណ្តាញ​នេះធ្លាប់ពេញនិយខ្លាំង​ដល់កំពូលនៅអាមេរិកកាលពីឆ្នាំ​២០១១ តែ​បានដាំ​ក្បាល​ធ្លាក់ចុះ​ក្នុងពេល​បច្ចុប្បន្ននេះ។

នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន Snapchat Inc បានបាត់បង់លុយនិងចំនួនអ្នកប្រើប្រាស់ឥតឈប់ឈរ។ ការកើនឡើងនៃ InstaStories ព្រមទាំងប្រជាប្រិយភាពនៃ ហ្វេសប៊ុកបានកាយកប់ Snap chat មិនឱ្យរក្សាទីតាំង​​បានដូចមុនឡើយ។ ចាប់តាំងពី Instagram និងហ្វេសប៊ុកមានលក្ខណៈពិសេសទាំងអស់ដូចបេះបិទ ដែល Snap chat មាន និងបង្កើត​ឡើងមិនឈប់ឈរថែម​ផង ពួកគេមានប្រៀបលើ Snapchatបានទំាងស្រុង។

ប្រភពAluxលើកឡើងនៅដើមខែនេះថា វាអាចនឹងរ៉ាប់រង​ថ្មីដោយលុយដ៏ធំរបស់ក្រុមហ៊ុន Amazon ឬ Vox នៅឆ្នាំ ២០២០ ទើបអាចបីចៀសវាងការក្ស័យធន។

សាវតា

Snapchat ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Snap Inc ដែលជាក្រុមហ៊ុនមេបង្កើតឡើងមុនភាពជោគជ័យរបស់ Snapchat នៅលើទីផ្សារពិភពលោកផង ក្រុមហ៊ុន​នេះគ្រប់គ្រង​ដោយ​ECOវ័យក្មេង​​ Evan Spiegel ដែលជាស្ថាបនិកហើយកំពុង​ដំណើរការ​ មានផលិតផលចំនួនបួនគឺ Snapchat, Snapchat Spectacles, Bitmoji និង Zenly ។

បច្ចុប្បន្ននេះតម្លៃភាគហ៊ុនរបស់ Snap Inc មានប្រមាណ ១៣.៩១ ដុល្លារ អាមេរិក។

កាលពីចុងឆ្នាំ ២០១៣ ក្រុមហ៊ុនហ្វេសប៊ុកបានព្យាយាមចចារ​ទិញយក Snapchat  ក្នុងតម្លៃ ៣ ពាន់លានដុល្លារដើម្បីបង្កើនភាពទាក់ទាញដល់អ្នកប្រើប្រាស់វ័យក្មេងរបស់ពួកគេ។

ដោយត្រូវបាន បដិសេធ Mark Muckraker ក៏បានងាកមក​ជំរុញ Instagram ឱ្យទៅជាឃាតករដ៏មានសក្តានុពល ប្រហារចោល​​Snapchatតែម្តង​ ។

មកដល់ខែកក្កដាឆ្នាំ ២០១៧ ក្រុមហ៊ុន Googleបានផ្តល់ប្រាក់ចំនួន ៣០ ពាន់លានដុល្លារដើម្បីទិញ Snapchat ម្តងវិញ។ Nerdy Google បានបរាជ័យទាំងពេលវេលានិងក្រេឌីតសង្គមម្តងហើយម្តងទៀត ដូច្នេះបានជា​គេ​​ពិចារណាទិញយកអារម្មណ៍យុវវ័យតាម Snapchat ។ .

នាយកប្រតិបត្តិ Evan Spiegel នៅតេ​គ្មានការចាប់អារម្មណ៍ក្នុងការលក់ទៅឱ្យហ្គូហ្គោលឬនរណាម្នាក់ឡើយ។
យោង​តាម ​businessinsider ការដាក់ឯកសារ IPO ដែលទើបនឹងចេញថ្មីរបស់ Snapchat បង្ហាញថាកម្មវិធីនេះមើលឃើញការប្រើប្រាស់ច្រើន នៅលើប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់ Apple ច្រើនជាងនៅលើប្រព័ន្ធប្រតិបត្តិការ Android ។ ប្រការនេះ ធ្វើឱ្យ Snapchat បានបាត់បង់អ្នកប្រើប្រាស់រាប់លាននាក់។
តារាល្បីដូចជា Kylie Jenner បានអះអាងថាពួកគេលែងប្រើ Snapchat ទៀតហើយ។
ហ្វេសប៊ុកបានចម្លងតាម នូវរាល់ចំណុចពេញនិយមបំផុតរបស់ Snapchat សម្រាប់ដាក់ក្នុង Instagram របស់គេ។
ដូច្នេះ Snapchat កាន់តែមានបញ្ហាឡើង។ បន្ថែមពីលើនោះ មានការ​ញុះញង់បង្កើត​កំហឹងឡងយ៉ាង​ធំធេងក្នុង​ក្នុងចំណោមប្រជាជនឥណ្ឌាកាលពីចុងឆ្នាំ២០១៧។

អតីតបុគ្គលិកម្នាក់មានចេតនា​បញ្ចេញ​ព័ត៌មាន​ថា នាយកប្រតិបត្តិ Snapchat លោក Evan Spiegel បានហៅប្រទេសឥណ្ឌាថាជាប្រទេសក្រីក្រដេលមិនបាច់​ទៅខ្វល់ជាមួយ​ក្នុងការ​ឱ្យ​ពួកគេ​លេង snap chatទេ។

របាយការណ៍នេះធ្លាយចេញ​នូវសម្តី កាលពីឆ្នាំ ២០១៥ ដែល​នាយកប្រតិបត្តិរបស់ Snapchat និងមេដឹកនាំដទៃទៀតនៃsnap chat Inc កំពុងមានការប្រជុំផ្ទៃក្នុងទាក់ទងនឹងការលូតលាស់របស់ Snapchat នៅទូទាំងពិភពលោក។ ពេលមាន​និយោជិកម្នាក់ឈ្មោះថា Anthony Pompliano លើពីហេតុផលមួយចំនួនស្តីពី​កំណើនយឺតយ៉ាង​របស់​ Snapchat នៅក្នុងប្រទេសឥណ្ឌាភ្លាមៗនោះ​នាយកបានលើកឡើងថា Snapchat សម្រាប់តែអ្នកមានប៉ុណ្ណោះ យើង​មិបាច់​ពង្រីកទៅប្រទេសក្ៗរដូចជាឥណ្ឌានិងអេស្ប៉ាញទេ។

របាយការណ៍នេះត្រូវបានចេញផ្សាយផ្អែកលើសេចក្តីថ្លែងការណ័​របស់​ Anthony Pompliano ដែលនាំ​ទៅដល់​រឿងក្តីនៅតុលាការដែល​ Snapchat ប្តឹង​បកថា​នេះ​ជាភាពញុះញង់ដែលចង់ផ្តួលSnapchat ហើយ​ថា​CEO អ៊ីវ៉ានមិនដែលនិយាយប្រយោគេះទាល់តែសោះ។ Snapchat Inc ចោទថាអតីត​បុគ្គលិក លោក Anthony Pompliano កំពុងសងសឹក​ដែល​ត្រូវបានគេបញ្ឈប់ពីក្រុមហ៊ុនឬអាច​ត្រូវបានទិញទឹកចិត្ត​ដោយ​អ្នកផ្សេង។ ប៉ុន្តែមហន្តរាយនេះមិនអាចទប់ជាប់ទេ។  ក្រុម Hacker ឥណ្ឌាអនាមិក បានចេញមុខ ទទួលខុសត្រូវចំពោះការលួចស្តាប់ និងធ្វើឱ្យError លេចធ្លាយទិន្នន័យអ្នកប្រើប្រាស់ ១,៧ លាននាក់នៃកម្មវិធី Snapchat ជាការ​វាយបក​ដែលធ្វើឱ្យ​អតិតថិជនរ​បស់សេវានេះកើតក្តីព្រួយកង្វល់។

ប្រជាជនឥណ្ឌា​ដែលមិនសូវមាន​Iphoneក្នុងដៃ បានTroll​ Snapchat លើបណ្តាញនានា ក្នុងន័យ​ស្រដៀងៗនេះថា សួស្តី Snapchat …ហេតុអ្វីបានជាអ្នកមិនមកលេង​ប្រទេសឥណ្ឌានិងពិនិត្យមើលជនជាតិឥណ្ឌាខ្លះសិនមុននិយាយ?

ឥឡូវ Snapchat នៅតែបន្តស្ថិតក្នុងមហន្តរា ជាមួយ​នឹង​តម្លៃភាគហ៊ុនរដាំក្បាល​ធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ប្រភពនិយាយថា Amazon និង Vox កំពុង​ចង់ស្រោចស្រង់យីហោនេះឡើង។

ឡាហ្សូលី