BREAKING NEWS
Search

បះសក់!Amazonជួលយន្ដហោះប៊ូអ៊ីង១០គ្រឿងដឹកជញ្ជូនកញ្ចប់ទំនិញ

ក្រុមហ៊ុនអនឡាញ​កំពូលចំណេញកប់ក្តោងក្នុងវិបត្តិកូរ៉ូណាថ្មី គឺអាម៉ាហ្សូនAmazonបានចុះកុងត្រា​ជួលយន្ដហោះប៊ូអ៊ីង១០ គ្រឿងហើយ ដើម្បីធ្វើការដឹកជញ្ជូនកញ្ចប់សម្រាប់ទំនិញសម្រាប់អតិថិជនខ្លួន ។

គេរំពឹងថានឹងមានយន្ដហោះដាក់យីហោ Amazon នៅដំណាច់ខែកក្កដាជាប្រភេទ​យន្ដហោះដឹកទំនិញ Prime Air ដែលធ្លាប់​បង្ហាញ​ចេញ​ម្តងដែរ​កាលពីកម្មវិធីពិព័រណ៍អន្ដរជាតិប៉ារីសអន្តរជាតិលើកទី ៥៣ នៅ Le Bourget ក្នុងទីក្រុងប៉ារីសប្រទេសបារាំងឆ្នាំ២០១៩។

ចុចអានជីវិតស្នេហាវ័យចំណាស់ស្រលាញ់ម្តងទៀតរបស់ថៅកែអាម៉ាហ្សូន

ក្រុមហ៊ុន Sun Country Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលគ្រប់គ្រងដោយក្រុមហ៊ុនអាប៉ូឡូក្លូប៊លអ៊ែរឡាញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែធ្នូមកហើយ ដើម្បីចាប់ផ្តើមដឹកទំនិញប្រើយន្តហោះប៊ូអ៊ីង ៧៣៧ ចំនួន ១០ គ្រឿងសម្រាប់អ្នកលក់រាយតាមអ៊ិនធឺរណែតធំជាងគេ​នេះ​។

លោក Jude Bricker នាយកប្រតិបត្តិបានប្រាប់ CNBC កាលពីថ្ងៃពុធម្សិលមិញថាគ្រប់យ៉ាង​ចាប់ផ្តើមនៅចុងរដូវក្តៅនេះឯង។

តម្រូវការអ្នកដំណើរបានធ្លាក់ចុះ ៩៥% នៅតាមផ្លូវអាកាសនានា​ដល់ទៅ​៥២ភាគរយ ដោយមានការធ្លាក់ចុះស្រដៀងគ្នានៅទូទាំងឧស្សាហកម្មធ្វើដំណើរតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកដូច្នេះអាជីវកម្មដឹកទំនិញបន្ថែមត្រូវបានស្វាគមន៍កក់ក្តៅបញ្ជៀសការដួលរលំ។ប្រតិបត្តិការនេះនឹងចាប់ផ្តើមជាមួយយន្ដហោះដំបូងរបស់ខ្លួននៅថ្ងៃទី ៧ ខែឧសភាសប្តាហ៍ក្រោយ។

ឡាហ្សូលី

រីករាយថ្ងៃបុណ្យក្តីស្រលាញ់ អានជីវិតស្នេហ៍បុរសចំណាស់មានបំផុតលើលោកJeff Bezos