ព័ត៍មានទាន់​ហេតុការណ៏
Search

រក​ឃើញ​អ្នកឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ទី២៣ និង​ទី​២៤ ពី​ស្រា​បៀរ​អាន់​ឆ័​រ

ភ្នំពេញ ​៖​ កាលពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​រ​ បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ 10,000 (​មួយ​ម៉ឺន​) ដុល្លារ​ចំនួន​ពីរ​រូប និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ 1000 (​មួយ​ពាន់​) ដុល្លារ​ចំនួន 31 (​សាមសិប​មួយ​) នាក់​ពី​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​” ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ អ្នកឈ្នះ​រង្វាន់ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន។

កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​” ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​ចំពោះ​អតិថិជន ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។

លោក វ៉ែន ភឿង រស់នៅ​ខេត្ត​កំពង់​ឆ្នាំ ដែលជា​អ្នកឈ្នះ​ទី ២៣ នៃ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ពី​ស្រា​បៀ​អាន់​ឆ័​រ បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​សូម​ផ្តែផ្តាំ​អតិថិជន​ទាំងអស់ ស្រា​បៀរ​អាន់​ឆ័​រ​ពិតជា​បានប្រគល់​រង្វាន់​ពិតប្រាកដ​មែន​។ នៅពេល​ខ្ញុំ​ត្រូវ​រង្វាន់​ធំ​មួយ​ម៉ឺន​ដុល្លារ ខ្ញុំ​អាច​បញ្ជាក់ថា ស្រា​បៀរ​អាន់​ឆ័​រ​ពិតជា​បានប្រគល់​រង្វាន់​ធំ​នេះ​ពិតប្រាកដ​មែន​។ ខ្ញុំ​សូម​ណែ​នាំឱ្យ​អតិថិជន​ដទៃទៀត​បន្ត​ទ​ទួ​ទាល​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​ឈ្នះ​រង្វាន់​ធំ​។​”

ចំណែកឯ​លោក ប្រាក់ សុផាន់​ណា រស់នៅ​ខេត្តពោធិ៍សាត់ ដែលជា​អ្នកឈ្នះ​ទី ២៤ នៃ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ពី​ស្រា​បៀ​អាន់​ឆ័​រ បាន​មានប្រសាសន៍ថា​គាត់​ផឹកស្រា​បៀរ​អាន់​ឆ័​រ​ជា​ញឹកញាប់​រាល់​ល្ងាច​ជាមួយ​មិត្ត​និង​ក្រុមគ្រួសារ​គាត់​។​នៅពេលដែល​គាត់​បានឈ្នះ​រង្វាន់​មួយ​ម៉ឺន​ដុល្លារ គាត់​មាន​អារម្មណ៍​រំភើប​ពេក​រក​អ្វី​ថែ្ល​ថ្លែង​មិន​ចេញ​។ ខ្ញុំ​នឹង​យក​ទឹកប្រាក់​រង្វាន់ មួយ​ម៉ឺន​ដុល្លារ​នេះ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់គាត់​ហើយនឹង​ប្រគល់​ប្រាក់​នៅសល់​ជូន​ឪពុកម្តាយ​គាត់​។ គាត់​គិតថា កម្មវិធី​ប្រូ​ម៉ូ​សិន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ពិតជា​ល្អ ហើយ​ពិតជា​ផ្តល់​រង្វាន់​ពិតប្រាកដ​មែន​។ គាត់​បាន​ប្រាប់​អ្នក​ដែល​និយម​ទទួលទាន​ពិសា​ស្រា​បៀរ​អាន់​ឆ័​រ​បន្ត​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ដូច​គាត់​ដែរ​។​

កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ដំណាច់ឆ្នាំ ២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ លោកអ្នក​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័​រ​១​កំប៉ុង ១២​កំប៉ុង ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០ (​មួយរយ​) ដុល្លារ ១០០០ (​មួយ​ពាន់​ដុល្លារ និង​១០០០០ (​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័​រ​។ ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេងទៀត​លោកអ្នក​អាច​បើក​ភ្លាម​នៅតាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័​រ​។ បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។

សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នកឈ្នះ​បន្ទាប់​អាចជា​រូបអ្នក​!!!
​ ​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 092 333 900 / 010 833 000​។​
​ ​
​រីករាយ​ស្រស់ថ្លា​

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114