​គូស្វាមីភរិយា​ថ្មីចំនួន៥០គូ​ ​ឈ្នះដំណើរ​កម្សាន្តក្រេប​ចន្ទទឹកឃ្មុំ​​ពីកម្មវិធី​អាពាហ៍ពិពាហ៍​ស្រាបៀរអាន់ឆ័រ​ ឆ្នាំ ២០១៩-២០២០​

រាជធានីភ្នំពេញ៖​ ​កាលពី​​ ថ្ងៃអាទិត្យ ទី​ ១៦ ​ខែកុម្ភៈ ឆ្នាំ២០២០  ​ស្រាបៀរ​អាន់ឆ័រ​បាន​រៀប​ចំកម្មវិធី​ចាប់​រង្វាន់​ ​ជ័យមង្គល​លើកទីមួយ​ ​រដូវកាលថ្មីនៅ​ស្ថានីយ​ទូរទស្សន៍​ PNN ​ក្នុង​កម្មវិធីតន្រ្តី​ Anchor Fun Zone ​ដើម្បី​ ​ផ្តល់រង្វាន់​ជូនដល់​គូស្វាមី​ភរិយាថ្មី​ ​ដែលបានជាវ​ ស្រាបៀរអាន់ឆ័រ​ ទៅប្រើប្រាស់ក្នុង​កម្មវិធី​អាពាហ៍​ពិ​ពា​ហ៍​​ ​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពីថ្នាក់ដឹកនាំ​ ​ក៏ដូចជា ​ក្រុម​ការងារ​ស្រាបៀរ​អាន់ឆ័រ​ ​ភ្ញៀវកិត្តិយស​ ​និង​អ្នក​សារព័ត៌​មាន​ជាច្រើន​។ ​
​កម្មវិធី​ចាប់រង្វាន់​រដូវកាលឆ្នាំ​ ២០១៩ – ២០២០ នេះ​ត្រូវបាន​រៀបចំឡើង​ ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រាបៀរ​អាន់ឆ័រ​ ​ក្នុងគោលបំណង​ ​ថ្លែងអំណរគុណ​ ​ដ៏ជ្រាលជ្រៅ​ ​និងបង្ហាញពីការ​ យក​ចិត្ត​ទុកដាក់​ខ្ពស់​ ​ពីសំណាក់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ​ ​ចំពោះអតិថិជន ​ដែលតែងតែគាំទ្រ​ និង​និយម​ជាវស្រាបៀរ​ អាន់ឆ័រ​ក្នុង​កម្មពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ ​គូស្វាមីភរិយាថ្មីចំនួន​ ៥០គូ ​ដែលមាន​សំណាង​ បានឈ្នះ​រង្វាន់ដំណើរ​ កម្សាន្តក្រេបចន្ទ​ទឹកឃ្មុំ​ដ៏អស្ចារ្យទៅកោះបាលី គឺ​មានដូចខាង​ក្រោម​៖ ​

​លោក​អ្នក​អាច​ស្វែងរកឈ្មោះរបស់លោកអ្នក​ ​នៅលើ​កាសែត ឬ​គេហទំព័រ​ហ្វេសប៊ុក​របស់ស្រាបៀរ​អាន់ឆ័រ៖​ https://www.facebook.com/AnchorBeerKH/។ ​ចំពោះគូស្វាមីភរិយាចំនួន​ ៥០ គូ ដែល​បាន​ឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​
កម្មវិធីប្រូម៉ូសិន​អាពាហ៍​ពិពាហ៍របស់ស្រាបៀរ អាន់ឆ័រ រដូវកាលថ្មីឆ្នាំ ២០១៩-២០២០:
​រាល់ការ​ជាវស្រាបៀរ​អាន់ឆ័រ​ ដប/កំប៉ុង ​ចំនួនពី ២៥ ដល់៤៩ កេស ថែម​ជូន​សៀវភៅ​កត់ចំណង​ដៃ​ចំនួន​ ២ ក្បាល ​និង​ស្រាបៀរអាន់ឆ័រ​ ១ ​កេស ​និងប័ណ្ណផ្សងសំណាង ១ សន្លឹក​។
– រាល់​ការជាវស្រា​បៀរអាន់ឆ័រ​ ដប/កំប៉ុង ​ចំនួនពី ៥០ ​ដល់៩៩ ​កេស ​ថែម​ជូន​សៀវភៅ​កត់ចំណង​ដៃ​ចំនួន​ ២ ក្បាល ​និង​ស្រាបៀរ​អាន់ឆ័រ​ ២ កេស ​និង​ប័ណ្ណផ្សង​សំណាង​ ២ សន្លឹក​។
– ​រាល់ការ​ជាវ​ស្រាបៀរ​អាន់ឆ័រ​ ​ដប/​កំប៉ុង​ចាប់ពី​ ១០០ ​កេស​ឡើងទៅ​ ថែម​ជូនសៀវ​ភៅ​កត់ចំណង​ដៃ​ចំនួន​ ២ ក្បាល ​និង​ស្រាបៀរ​អាន់ឆ័រ​ ៣​ កេស ​និង​ប័ណ្ណផ្សង​សំណាង​ ៣ ​សន្លឹក​។​
​គូស្វាមីភរិយាថ្មីចំនួន​ ១០០គូ​នឹងមាន​ឱកាសដំណើរ​កម្សាន្ត​ក្រេបចន្ទ​ទឹកឃ្មុំ​ដ៏អស្ចារ្យទៅកោះបាលី។​
​ប្រញាប់ឡើង​! ​ជាវស្រា​បៀរអាន់ឆ័រ​ដើម្បីមាន​ឱកាសឈ្នះរង្វាន់​ដ៏អស្ចារ្យទាំងនេះ​។​
​គ្មាន​អាពាហ៍ពិពាហ៍ណា​ ​បញ្ចប់​ដោយ​គ្មាន​ស្រាបៀរ​អាន់ឆ័រ​នោះទេ!​
​សម្រាប់​ព័ត៌មានបន្ថែម​ ​សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ​៖ 011 222 400/011 333 500។
​ពិសា​ដោយការ​ទទួលខុសត្រូវ​៕