BREAKING NEWS
Search

លំនៅឋាន​របស់​ពលរដ្ឋ​ជាច្រើន​​ខ្នង​ នៅ​ស្រុក​អន្លង់វែង​រង​ការខូចខាត​ ដោយ​ខ្យល់​កន្ត្រាក់​

ឧ​ត្ត​រ​មានជ័យ ​៖ ផ្ទះ​ចំនួន​០៩​ខ្នង ​ទទួលរង​ការខូចខាត​ ដោយសារ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់​កន្ត្រាក់ នៅ​ក្នុង​ឃុំ​ចំនួន​០២ នៅ​វេលា​ម៉ោង​១៦​និង​០០​នាទី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០ ក្នុង​ភូមិ​ថ្នល់​ថ្មី​ចំនួន​០៧​ខ្នង​ និង​ភូមិ​រំចេក​ចំនួន​០១​ខ្នង ក្នុង​នោះ​ក៏​មាន​វត្ត​០១​ផង​ដែរ ស្ថិត​នៅ​ក្នុង​ឃុំ​អន្លង់វែង និង​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ វេលា​ម៉ោង​និង​ថ្ងៃ ខែ ឆ្នាំ​ខាងលើ មាន​ករណី​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ នៅ​ភូមិ​ថ្នល់​ថ្មី ភូមិ​រំចេក​និង​វត្ត​ចំនួន​០១ ឃុំ​អន្លង់​វែង ស្រុក​អន្លង​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​ខូចខាត​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​សរុប​ចំនួន​០៩​ខ្នង​និង​វត្ត​ចំនួន​០១​ទៀត​ផង របើក​ដំបូល​និង​រលំ​ទាំងស្រុង​។​

១. ផ្ទះ​ឈ្មោះ យឹម សាមុត ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៦×៧​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​របើក​ដំបូល​១​ចំហៀង​។​

២. ​ផ្ទះ​ឈ្មោះ អ៊ុយ សុធា​ហៅ​ក្រឹម ​ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៥​គុណ​៦​ម៉ែត្រ​របើក​ដំបូល​ទាំងស្រុង​។​

៣. ផ្ទះ​ឈ្មោះ កែវ ប្រុស ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ធ្វើ​ពី​ដែក​ប្រក់​ស័ង្កសី​ទំហំ​៧×១១​ម៉ែត្រ របើក​ដំបូល​០១​ចំហៀង​។​

៤. ផ្ទះ​ឈ្មោះ វែង ពិ​សិទ្ធ ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៤×៤​ម៉ែត្រ ​របើក​ដំបូល​១​ចំហៀង​។​

៥. ផ្ទះ​ឈ្មោះ សោម គឹមហួន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៤×៥​ម៉ែត្រ ​របើក​ដំបូល​១​ចំហៀង​។​

៦. ​ផ្ទះ​ឈ្មោះ អៀម យ៉េត ភេទ​ស្រី​ អាយុ​៥៧​ឆ្នាំ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៥×៦​ម៉ែត្រ របើក​ដំបូល​ទាំងអស់​។​

៧. ផ្ទះឈ្មោះ អៀម ខុម ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៥×៦​ម៉ែត្រ របើក​ដំបូល​ទាំងស្រុង​។​

៨. ផ្ទះ​ឈ្មោះ ទិ​ត្យ ចាន់ ភេទ​ស្រី ​អាយុ​៣៧​ឆ្នាំ រស់នៅ ភូមិ​រំចេក​ខាងកើត ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៤×៥​ម៉ែត្រ ​របើក​ដំបូល​ទាំងអស់​។​

​ឃុំ​លំ​ទង នៅ​ភូមិ​អូរ​គរ​គី​លើ​

​ម្ចាស់ ឈ្មោះ ទុយ សុទ្ធ ភេទ​ស្រី អាយុ​៦៧​ឆ្នាំ (​មេម៉ាយ​) មុខរបរ​ធ្វើស្រែ របើក​ដំបូល​ផ្ទះ​ទំហំ​៤×៦​ម៉ែត្រ អស់​ស័ង្កសី​ចំនួន​១២​សន្លឹក​។​

​ភូមិ​អូរ​គរ​គី​កណ្ដាល វត្ត​អូរ​គរ​គី​មង្គល :

​របើក​ដំបូល​សាលាឆាន់​អស់​ស័ង្កសី​ចំនួន​០៩​សន្លឹក

​កុដិ​ចំនួន​០២​ខ្នង ទំហំ​៤×៦​ម៉ែត្រ មួយ​ខ្នង​របើក​ដំបូល​ស័ង្កសី​អស់​០៤​សន្លឹក និង មួយ​ខ្នង​ទៀត​ប្រក់​ស្បូវ ខូចខាត​ដំបូល​អស់​ពាក់កណ្ដាល និង​រលំ​ទាំងស្រុង​រោង​សម្រាប់​ទទួល​ភ្ញៀវ ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ ទ​ហំ​៦×១២​ម៉ែត្រ។ ហេតុការណ៍​នេះ ពុំ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​និង​សត្វ​ទេ​៕​

អត្ថបទ​៖ ​ចាន់ ធី

សូមចុចអាន៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធករណីចោរកម្ម ដកហូត​វត្ថុតាង​មួយ​ចំនួន​ធំ