រូបភាពរឿងថ្មីរបស់ Anne និង James ចេញហើយ! ស្វ៊ីតសមគ្នាណាស់ មើលយូរដូចចំណាស់គ្នា
BREAKING NEWS
Search

រូបភាពរឿងថ្មីរបស់ Anne និង James ចេញហើយ! ស្វ៊ីតសមគ្នាណាស់ មើលយូរដូចចំណាស់គ្នា

បន្ទាប់ពីជូនដំណឹងដល់មហាជនពីការចាប់ដៃគូសម្ដែងរឿងរួមគ្នារវាងតារាស្រីជើងចាស់អ្នកនាង Anne Thongprasom ​និង​តារា​សម្ដែង​ប្រុស​វ័យ​ក្មេង​លោក ​James ​Jirayu ពេលនេះការងាររបស់អ្នក​ទាំងពីរ​បាន​ចាប់​ផ្ដើមចេញសមិទ្ធផលជាបណ្ដើរៗហើយ ដែលថ្មីៗនេះអ្នកតារាប្រុសស្រីខាងលើទើបតែបាននាំគ្នាថតរូបភាពសម្រាប់រឿងភាគថ្មីនេះរួចរាល់។

រឿងថ្មីរបស់ Anne និង James មានចំណងជើងថា « Karat Ruk» ជារឿងបែបស្នេហាខុសវ័យ។ ​យ៉ាង​ណា​បើ​គេ​មើល​ទៅ​លើ​រូប​ភាព​ដែល​សិស្ស​ច្បង​សិស្ស​ប្អូន​មួយ​គូនេះបានថតរួចវិញ ឃើញថាពិត​ជាស្អាត​សក្តិ​សម​នឹងគ្នាខ្លាំងណាស់ រីឯរូបសម្រស់វិញក៏ល្អមិនចាញ់គ្នានោះដែរ ព្រោះគន់មើលយូរៗទៅ Anne និង James ដូចចំណាស់គ្នា ​ថែម​ទាំង​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ល្អ​ខ្លាំង​ណាស់ ​ទាំងដែលតួប្រុសមានអាយុប្អូន​តួស្រី​ដល់​ទៅ​១៧ឆ្នាំ។

ចង់ដឹង Anne និង James នៅក្នុងរឿងថ្មីនេះស្អាតសមគ្នាប៉ុណ្ណា? សូមទស្សនារូបភាពខាងក្រោម៖

ចុចអាន៖ទើបចូលសិល្បៈដំបូង មកដល់ឥឡូវ Toey ប្រែរូបសម្រស់យ៉ាងម៉េចខ្លះ? មើលរូបទាំងនេះទៅ!

ចុចអាន៖ ព្រោះតែរូបនឹងពាក្យមួយឃ្លានេះ ហ្វេនខំតែនាំគ្នាអរ ស្មានថា Aff មានស្នេហាថ្មីទៅហើយ

អត្ថបទផ្ដល់ដោយ៖poraman