ចង់ធ្វើអាជីវកម្មកម្មវិធីAppដឹងរឿងសំខាន់ៗទាំំងនេះហើយឬនៅ?

សំណួរពេញនិយមបំផុតក្នុងចំណោម​យុវវ័យសម័យនេះ គឺចង់ដឹង​ត្រូវការ​ពេលប៉ុនណា​ ​ប៉ុន្មានថ្ងៃ ដើម្បីអភិវឌ្ឍកម្មវិធីទូរសព្ទ MOBILE APP និមួយៗ។

ចម្លើយ ៖ គឺអាស្រ័យលើលក្ខណៈសម្បត្តិនៃ​Appដែលយើងកំពុងចង់សាងឡើង។ តម្លៃនៃការអភិវឌ្ឍ ការចំណាយ​ពេលវេលា នៃកម្មវិធីទូរស័ព្ទនិមួយៗ អាចប្រែប្រួលខុសគ្នាខ្លាំង អាស្រ័យលើមុខងារដែលយើងចង់ឱ្យមាន​នៅលើនោះ​ ព្រោះមុខងារ​ល្អ ​ងាយស្រួល មានជម្រើស​ច្រើន មាន​ការច្នៃប្រឌិតខ្ពស់ឬអាចប្រែផ្លាស់ការរស់នៅ របស់អតិថិជននិងនាំឱ្យម្ចាស់Appក្លាយជាមហាសេដ្ឋីបាន។

ជាអ្នកចង់រកស៊ីខាងAppយើងត្រូវ​ដឹងរឿងសំខាន់ៗទំាងនេះ​រួមមាន ថា វេទិកាណាមួយដែលយើង​ចង់អោយវាកើតឡើងនោះ ហើយ​ត្រូវប្រើរួមបញ្ចូលជាមួយកម្មវិធីផ្សេងណាទៀតខ្លះមុននឹង​ដំណើរការ​វាបាន​។

អ្វីដែលមនុស្សភាគច្រើនកំពុងស្វែងរកគឺ វិបផតថលអន្តរកម្មមួយ​ដែលប្រើបានរលូន​និងពេញនិយម សម្រាប់ឧបករណ៍ចល័ត ដូច្នេះត្រូវមានគំនិជាចម្បងថា បើយើងបង្កើតវាឡើងមក ដាក់វាចេញទៅ ហេតុអ្វីគេ​ត្រូវDownload វាយកមកប្រើ? អ្វីជាភាពខុសគ្នារវាងAppយើងនិងអ្នកផ្សេង?

ខណៈពេលដែលកម្មវិធីទូរស័ព្ទចល័តនិងវិបផតថលអ៊ីនធើណេតអាចលេចឡើងស្រដៀងគ្នាយើង​ត្រូវសម្រេចចិត្តថាតើមួយណាល្អបំផុតសម្រាប់អាជីវកម្មរបស់យើង។ អាជីវកម្មយើងមិនដូចគ្នាទំាងអស់នោះទេ។ សំណួរគឺ​តើយើងលក់សំបុត្រ​ឬយើង​លក់សៀវភៅ ឬយើង​លក់អាហារ​ កាប្រែប្រួលគឺអនុលោមទៅតាមនោះ។

ដោយសារតែកម្មវិធីទូរស័ព្ទ ត្រូវបានទាញយកទៅប្រើលើឧបករណ៍ជាក់លាក់ មានន័យថាចាំបាច់ត្រូវមានកម្មវិធីយ៉ាងហោចណាស់ពីរកំណែ ដើម្បីគ្របដណ្តប់ប្រព័ន្ធប្រតិបត្តិការដែលប្រើច្រើនបំផុតពីរ – មួយ Android និងមួយទៀតសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS ។

ទាំងកម្មវិធីទូរស័ព្ទចល័តនិងវិបផតថលអន្តរកម្មអាចតម្រូវឱ្យអ្នកប្រើប្រាស់ផ្តល់ព័ត៌មានសម្ងាត់របស់គេមុនពេលអាចចូលមើលមាតិការបសយើង​បាន។ នេះជា​សមត្ថភាពក្នុងការផ្តល់កំណត់ហេតុមកយើងជាម្ចាស់ ដូច្នេះយើង​មានសិទ្ធិចូលដំណើរការពិនិត្យ​មើល និងដឹងទៀតថាទៅអ​នាគតកម្មវិធី​បែបណាដេលអាចសម្រួលច្រើនបានដល់ទីផ្សារ​ឬសង្គមទំាងមូល។

ត្រូវចាំថា​ប្រសិន​Appអ្នកផ្តល់ប្រយោជន៍ច្រើន​ដល់សង្គមនិងទីផ្សារ​អ្នកនឹងជោគជ័យព្រោះគេ​នឹងប្រើវាច្រើន។

Mr Tomorrow