ព័ត៍មានទាន់​ហេតុការណ៏
Search

Apple នឹងសម្ពោធMacBook Pro ១៦ អ៊ីញថ្ងៃនេះម៉ោង១០ព្រឹកម៉ោងនៅអាមេរិច

ទីភ្នាក់ងារព័ត៌មាន Bloomberg អះអាងអម្បាញ់មិញនេះថា កំព្យូទ័រ MacBook Pro ទំហំ ១៦ អ៊ីញ​ដែលលេចលឺជា​យូរមកហើយនឹងបើកបង្ហាញ​នៅថ្ងៃទី១៣វិច្ឆិកា​នេះ និង​ដាក់លក់ជាទូទៅនៅអាមេរិក​មុនគេ។

MacBook Pro ថ្មីត្រូវបានគេរំពឹងថា នឹងមានតម្លៃប្រហាក់ប្រហែលនឹងម៉ូដែល ១៥ អ៊ីញចាប់ពី ២.៣៩៩ ដុល្លារឡើង។

លោក Mark Gurman របស់ Bloomberg បានរាយការណ៍ថាក្រៅពីអេក្រង់ធំហើយ MacBook Pro ទំហំ ១៦ អ៊ីញនេះ សម្ពោធ​បង្ហាញក្តារចុចដែល​កែលម្អថ្មី​គួរឱ្យទាក់ទាញ ព្រោះវា​ត្រូវបានរចនា​ឡើងគួរ​ទុកចិត្តបានជាង​ក្តារមេកានិក មេអំបៅដែលបានបង្ហាញនៅលើម៉ាស៊ីន MacBook តាំងពីឆ្នាំ ២០១៦មក ។

សារព័ត៌មាន Bloomberg ក៏បានកត់សម្គាល់ទៀតថា Mac Pro ដែលមានសមត្ថភាពខ្ពស់ផ្សេងទៀត​អាចនឹង​ត្រូវ​​ចេញលក់នៅខែធ្នូ​ ។

ដូច្នេះបន្ទាប់ពីចាប់ផ្តើមដាក់លក់ iPhone 11, 11 Pro និង 11 Pro Max នៅក្នុងឆ្នាំនេះ – អមដោយ AirPods ថ្មី​កាលពីចុងខែមុន -Apple ទើបនឹងបានសម្ពោធកម្មវិធី Apple Tvនៅសប្តាហ៍មុន ឥឡូវចេញMacBook Pro ១៦ទៀតគេគិត​ថា Apple កំពុងស្ថិតនៅក្នុងការសម្រុកដ៏​ធំសម្បើមមួយ ២០១៩ ។

ចម្រើន តារា