ព័ត៍មានទាន់​ហេតុការណ៏
Search

AppleTV plus បុក​២ពាន់លាន​ដុល្លារផ្តួល Netflix

សង្គ្រាម​Streaming ដ៏ធំមួយ​កំពុង​កើតឡើងហើយ។

ក្រុមហ៊ុនApple ដែលកំពុង​មានមោទនភាពចំពោះម៉ាស៊ីនថតកំពូលតារាង​លើ​ iPhone 11 Pro ឥឡូវនេះ​បាន​ត្រៀម​អង្រួនពិភពលោក ជាមួយ​កម្មវិធីទូរទស្សន៍​ឈ្មោះ Apple TV +

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សាដែលមានមូលដ្ឋាននៅ រដ្ឋកាលីហ្វ័រញ៉ាមួយនេះ​ កំពុង​តែ​បញ្ចេញ​អំនួត ​ក្នុងការ​ខិតខំ​​ធ្វើទីផ្សារ​ផ្សព្វផ្សាយកម្មវិធីស្ទ្រីមថ្មី​ ដែលត្រូវបានគេចាត់ទុកថា​ជាសេវាកម្មដំបូង ធំ​ និង​ថ្មី​បំផុតរបស់ខ្លួន បន្ទាប់ពី​ការ​បង្កើត​ Apple Music កាលពីឆ្នាំ ២០១៥ ។

ក្រុមហ៊ុននេះ កំពុងព្យាយាម​ធ្វើអោយ​ប្រាកដថា ខ្លួននឹងកាត់បន្ថយការពឹងផ្អែកផ្នែក​ផលចំណេញ​ពី​ការលក់ទូរស័ព្ទ iPhone ហើយ​មកផ្តេកផ្តួល​លើ​គម្រោង​ថ្មី​ដ៏ធំនេះ។

យោងតាម latimes.com ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍និងឌីជីថលរួមមានរឿង Jennifer Aniston និងល្ខោនសាលព័ត៌មាន“ The Morning Show” ក៏​ដូច​ជា​រឿងអវកាស“ Ronald D. Moore” របស់ Ronald D. Moore បានធ្វើឱ្យក្រុមហ៊ុន Apple ត្រូវចំណាយចោល​យ៉ាងហោចណាស់ ២០ លានដុល្លារអាមេរិក​ចាប់តាំងពីខែកញ្ញាមក។

Apple បាន​ខិតខំ​ដាក់ផ្ទាំងប៉ាណូនៅឡូសអានជឺឡេស ផ្សព្វផ្សាយ​បង្ហាញនូវកម្មវិធីថ្មីៗ​លើApple TV រួមមានរឿងភាគ Dickinson ដែលសម្តែងដោយ Hailee Steinfeld ក្លាយមកពីកម្រង​កំណាព្យ​បុរាណដ៏ល្បីល្បាញមួយ។

ពួកអ្នកឌីជីថល បាន​ចាត់ទុកថា​​Apple កំពុង​លេងល្បែងទីផ្សារ​ដ៏ក្លាហានបំផុតមួយ ដែលសម្រេចចិត្ត​ចំណាយ​យ៉ាង​សន្ធឹក​ក្នុងការ​ផ្តល់សេវាកម្មថ្មីនេះដល់អតិថិជនរបស់ខ្លួន។ យោងតាម​ក្រុមហ៊ុននេះ អ្នកដែលទិញឧបករណ៍Apple មានសិទ្ធិទទួលបានការទស្សនា​រយៈពេលពេញ​មួយឆ្នាំដោយឥតគិត​ថ្លៃលើកម្មវិធី​ Apple TV ដែលជាទូទៅគេគិត​ប្រាក់ ៥ ដុល្លារក្នុងមួយខែ។ និស្សិតដែលចុះឈ្មោះប្រើប្រាស់សេវាកម្ម​ស្ទ្រីមតន្ត្រីអេផលអាយធីក្នុងតម្លៃ ៤,៩៩ ដុល្លារក្នុងមួយខែ​ក៏នឹងទទួលបានសិទ្ធិចូលប្រើទូរទស្សន៍Appleនេះ​ហ្វ្រី​ដូចគ្នា ។

ក្រុមអ្នកវិភាគបាននិយាយថា ក្រុមហ៊ុន Apple កំពុង​ក្លាយជាសត្រូវ​ដ៏​កាចសាហាវរបស់​ Netflix Inc, និង​ Walt Disney និងក្រុមហ៊ុនល្អិតៗ​ដទៃ​ទៀត​នៅក្នុងទីផ្សារវីដេអូស្ទ្រីម​ ។

ទោះបីថា​នេះ​ជាប្រភព​ចំណូលថ្មីរបស់ហូលីវូតក៏ដោយ ណក៏ Apple រំពឹង​ទទួលបានអត្ថប្រយោជន៍​យ៉ាងសម្បើ់ម នៅក្នុងអាជីវកម្មកំសាន្តជាមួយ​បណ្តាញទូរស័ព្ទចល័តលើដៃមនុស្ស​ជាង ៩០០ លាននាក់។

Apple TV​បញ្ចេញ​តម្លៃ​បង់ប្រាក់ ៤,៩៩ ដុល្លារក្នុងមួយខែ ខណៈ Disneyគិតថ្លៃ​ ៦.៩៩ ដុល្លារក្នុងមួយខែហើយ​ Netflix ជាង១២ដុល្លារ។ទីផ្សារ​សេរីលើបណ្តាញ​អ៊ីធើណេត​ឃោរឃៅ​ណាស់ អ្នកណា​លឿន​ហើយ​ថោក​ជាស្តេច។

ព័ត៌មាន​មិនផ្លូវការ​គឺថា​Apple TV បានកុងត្រា​យក​កម្មវិធីទូរទស្សន៍​ចំនួន ៩ ដែលល្បីខ្លាំង​និង​ដឹកនាំដោយអ្នកដឹក​កម្មវិធី The Morning Show ជាមួយ​កញ្ចប់ចំណាយជាង ២០០ លាន​ដុល្លារ​អាមេរិក សម្រាប់រយៈពេលពីររដូវកាល​។ ,

Tim Cookនាយកប្រតិបត្តិapple និយាយថាគេផ្តោតតែ​លើមាតិកាណា​ដែលមានគុណភាពខ្ពស់។

តាម​ការស្មាន​ត្រួសៗ របស់អ្នកជំនាញ គេគិត​ថា​ក្រុមហ៊ុន Apple នឹងត្រូវ​ចំណាយចោល​ប្រាក់ពី ១ កោដទៅ ២ ពាន់លានដុល្លារ​ជារៀងរាល់ឆ្នាំ​លើការខិតខំប្រឹងប្រែងមាតិកាដើម​របស់ខ្លួនដែលជា​ខណៈក្រុមហ៊ុន Netflix ត្រូវចាយរហូតដល់១៥ពាន់លាន​។

ត្រូវបានគេប៉ាន់ស្មានថានឹងចំណាយលើមាតិកានៅឆ្នាំនេះប៉ុន្តែស្រដៀងនឹងការវិនិយោគកម្មវិធីរបស់ Disney សម្រាប់ការផ្សាយផ្ទាល់។ ក្រុមហ៊ុនកម្សាន្ត Burbank រំពឹងថានឹងចំណាយប្រាក់ជាង ១ ពាន់លានដុល្លារលើខ្លឹមសារដើមនៅឆ្នាំ ២០២០ ដែលកើនឡើងដល់ប្រហែល ២,៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ។

កាលពីថ្ងៃពុធ នេះ​Apple បាន​ប្រកាស​ថា គេមាន​ចរន្ត​ចំណូល ៦៤ ពាន់លានដុល្លារនៅក្នុងត្រីមាសទី ៤ ឆ្នាំនេះ​កើនឡើង ២ ភាគរយ​បើប្រៀបធៀបទៅនឹងឆ្នាំមុន​កំណើន​ទីផ្សារ​ផលិតផល iPad