ភ្នំពេញ ៖ ដូច ដែលអ្វីជាការគ្រោង តារាសម្ដែងប្រុស ធ្លាប់មានឈ្មោះល្បី និងគ្រងតំណែងតួឯកស្ទើរគ្រប់សាច់រឿង លោក ញ៉ែម សុគន្ធ នៅទីបំផុតបានសម្រេចបញ្ចប់ភាពនៅលីវរបស់ខ្លួន ដោយការរៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំវ័យក្មេងស្រស់ស្អាតម្នាក់ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ។
គេចាំបានថា តារាសម្ដែងមានប្រជាប្រិយភាព លោក ញ៉ែម សុគន្ធ កន្លងមកស្របពេល ដែលមានដំណឹង នៃការភ្ជាប់ពាក្យជាមួយនារីដែលត្រូវជាភរិយាភ្លាមៗនោះ ក៏ស្រាប់តែមានការទម្លាយព័ត៌មាននេះជុំវិញករណីដែលតារាប្រុសរូបនេះ បានលួចលាក់សាងសម្ពន្ធភាពមេត្រីស្នេហា ផ្ទុយពីច្បាប់ធម្មតាជាតិ ជាមួយមនុស្សប្រុសភេទដូចគ្នា។
ប៉ុន្តែយ៉ាងណាមិញ ដំណឹងនោះ ត្រូវបានសាមីខ្លួន លោក ញ៉ែម សុគន្ធ ចេញមុខច្រានចោលថា ជាការបង្ខូចកិត្តិយសពីសំណាក់បុគ្គលដែលស្អប់ខ្លួន។
ថ្វីត្បិតតែមានដំណឹង នៃរឿងរ៉ាវអាស្រូវបែបនេះក៏ពិតមែន តែជីវិតស្នេហារវាង លោក ញ៉ែម សុគន្ធ និងភរិយាដែលទើបចូលរោងជ័យ នាថ្ងៃទី០១ធ្នូនេះ នៅតែសម្រេចក្តីបំណងរបស់ខ្លួន ដោយមិនខ្វល់និងព្យុះភ្លៀងដែលបោកបក់លើខ្លួននោះឡើយ ពោលគឺ ពួកគេបានចូលរោងជ័យក្រាបក្បាលដល់ កន្ទេលតាមផ្លូវច្បាប់។ ដោយក្នុងនោះ ក៏មានការចូលរួមពីសំណាក់ឪពុកម្ដាយ និងសាច់ញាតិ មិត្តភ័ក្ដិទាំងសងខាងផងដែរ។
សូមបញ្ជាក់ថា ពិធីជប់លៀងមង្គលការរបស់តារាប្រុស លោក ញ៉ែម សុគន្ធ គឺបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ អគារ E ក្រោមវត្តមានមេបាចាស់ទុំទាំងសងខាង និងតារាល្បីៗ ចូលរួមយ៉ាងច្រើនកុះករផងដែរ។
មិនតែប៉ុណ្ណោះ គេក៏សង្កេតឃើញការរៀបចំតុបតែងល្អយ៉ាងស្រស់ ស្អាត និងថែមទាំងធ្វើឲ្យកូនក្រមុំ-កូនកំលោះបង្ហាញអារម្មណ៍រំភើបញញឹមបិទមាត់មិនជិតទៀតផង។ នារី ដែលជាគូស្នេហ៍ និងអនាគតភរិយារបស់ លោក ញ៉ែម សុគន្ធ ត្រូវបានគេស្គាល់ ឈ្មោះ ងួន កែវមល្លិកា ខណៈនាងពុំមែនជាបុគ្គលស្ថិតក្នុងរង្វង់អ្នកសិល្បៈនោះឡើយ៕