ភ្នំពេញ ៖ មហាជនច្បាស់ជាបានដឹងច្បាស់រួចមកហើយ នូវរឿងរ៉ាវផ្ទុះជម្លោះដ៏ចម្រូងចម្រាស និងការកើនឡើងកម្តៅជាថ្មីជុំវិញករណីជម្លោះហែកកេរ្តិ៍គ្នារវាងតារាស្រីសិចស៊ីកញ្ញា បេននី យ៉ាំ និងតារាស្រីសាច់សខ្ចីកញ្ញា លីឡា វីន លើករណីនៃការទម្លាយបើកកកាយនូវរឿងអាស្រូវដែលអាម៉ាស់បំផុតពាក់ព័ន្ធនឹងតម្លៃខ្លួននៅលើគ្រែរបស់ពួកគេ។
ការផ្ទុះជម្លោះរបស់តារាស្រីកញ្ញា បេននី យ៉ាំង និង កញ្ញា លីឡា វីន ជាថ្មីនេះ បានបង្កការចាប់អារម្មណ៍ខ្លាំងដល់មហាជន ខណៈដែលតារាស្រីទាំងពីររូបនេះ ហាក់គ្មានចរិតអៀនខ្មាសឬក្រែងរអាចិត្តមហាជនឬអ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុកបន្តិចណាឡើយ ដោយហេតុថារវាងបេននី យ៉ាំង និង លីឡា វីន គឺពួកគេសុទ្ធិតែអំនួតចង់យកឈ្នះរៀងៗខ្លួន។ មិនតែប៉ុណ្ណោះអ្វីដែលជារឿងដ៏គួរឲ្យអាម៉ាស់ខ្លាំងទៀតនោះ គឺកញ្ញា បេននី យ៉ាំងបានទម្លាយជាសាធារណៈពីតម្លៃលក់ខ្លួនរបស់កញ្ញា លី ឡាវីន ខណៈដែល លីឡា វីន ក៏បានប្រកាសបើកចំហថា បេននី យ៉ាំង ជាមនុស្សចិត្តពស់ដណ្តើមយកប្តីមិត្តភក្តិខ្លួនឯងទៀតផង។
ចំពោះរឿងរ៉ាវនៃការជម្លោះរបស់កញ្ញា បេននី យ៉ាំង និងកញ្ញា លីឡា វីន នេះដែរភ្លាមៗនោះក៏បានភ្ជាប់សាច់រឿងថ្មីមួយទៀតគឺជម្លោះនេះបានបន្តរាលដាលដល់ស្រីស្អាតកញ្ញា លូមី (Lumi)ខណៈដែលតារាស្រី បេននី យ៉ាំង ក៏បានទម្លាយអាថ៌កំបាំងដ៏រសើបនៃការសន្ទនាគ្នារវាងកញ្ញា លូមី ជាមួយបុរសជនជាតិបរទេសម្នាក់ដើម្បីសុំឡើងលើគ្រែជាមួយគ្នាទៀតផង។
ទោះបីជាយ៉ាងណាមិញគិតមកទល់ពេលនេះ ជម្លោះដ៏ក្តៅគគុករវាងតារាស្រីកញ្ញា បេននី យ៉ាំង និងកញ្ញា លីឡា វីន រហូតរាលដាលឈានដល់ការបញ្ចេញជាសាធារណៈនូវរឿងអាម៉ាស់ថ្មីរបស់កញ្ញា លូមី ពីសំណាក់កញ្ញា បេននី យ៉ាំង នៅមិនទាន់មានការសម្រុះសម្រួលគ្នាដើម្បីបញ្ចប់បញ្ហានៅឡើយទេ។ ខណៈដែលតារាប្រុសរៀមច្បងជាប់ងារជាតារាកំពូលទិសលោក ម៉ៃ សុគន្ធ ដោយសារការអត់ទ្រាំពុំបាននឹងការឈ្លោះហែកកេរ្តិ៍គ្នារបស់តារាស្រីទាំង៣រូបនេះ ក៏បានបញ្ចេញទស្សនៈរិះគន់យ៉ាងចាស់ដៃលើករណីនេះផងដែរ។
តារាចម្រៀងរៀមច្បងលោក ម៉ៃ សុគន្ធ បានសរសេរបង្ហោះភ្ជាប់ជាមួយរូបភាពតារាស្រីទាំង៣រូបនោះ ដោយលើកឡើងថា ជាអ្នកសិល្បៈដែរ ហែកគ្នាចុះហែកគ្នាឡើង ស្មានតែរឿងធំ លោកម្ចាស់អើយគឺរឿងអង្រែធំ និងត្បាល់បុកគ្រឿងសោះ ហែកទៅវាល្អមែន គិតទៅ…?ឈប់បានឈប់ទៅសម្រួលគ្នាទៅ។ ដោយឡែកមិនខុសគ្នាប៉ុន្មានពីលោក ម៉ៃ សុគន្ធ នោះទេគឺមានមហាជនខ្មែរជាច្រើនក៏បានបញ្ចេញមតិរិះគន់ខ្លាំងៗលើតារាស្រីទាំង៣រូបខាងលើនេះដែរ ដោយមានការលើកឡើងប្រៀបធៀបថាជម្លោះរវាងពួកគេគឺមិនខុសពីហែកទ្រូងឲ្យក្អែកចឹកនោះទេ៕