ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​គ្រោង​ចំណាយ​ថវិកា​ជាង​៩០​លាន​ដុល្លារ​សម្រាប់​កែលម្អ​ការអប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅតាម​រាជធានី​ខេត្ត​ចំនួន​៥

​ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានចាប់ផ្តើម​ដាក់​ដំណើរការ​គម្រោង​កែលម្អ​អប់រំ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​សិក្សា​ដែលជា​គោលដៅ​សំខាន់​ចំនួន​៥ នៅក្នុង​រាជ​ធានី​ខេត្ត​ដែល​គម្រោង​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា ​អស់​ប្រមាណ​ជាង​៩០​លាន​ដុល្លារ​អាមេរិក​។

ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​គម្រោង​កែលម្អ​ការអប់រំ​ឧ​ត្ត​ម​សិក្សា​កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​លោក​បណ្ឌិតសភា​ចា​រ្យ​ហង់ ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ឲ្យដឹង​ថា ​គម្រោង​កែលម្អ​ការអប់រំ​ឧ​ត្ត​មសិ​ក្សា​ទទួលបាន​ការគាំទ្រ​ពី​មូលនិធិ​ធនាគារពិភពលោក​សរុ​ប​ចំនួន​៩០​លាន​ដុល្លារ និង​ថវិកា​​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​២.៥​លាន​ដុល្លារ​ដែល​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន សម្រាប់​គម្រោង កែលម្អ ការអប់រំ​ឧ​ត្ត​ម​សិក្សា​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​រួចមកហើយ​។​

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា​ គម្រោង​នេះ​មាន​វិសាលភាព​លើ​ការកែលម្អ​គុណភាព​អប់រំ​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​គោលដៅ​ចំនួន​៥ រួមមាន​៖​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា សាកលវិទ្យាល័យ​ស្វាយរៀង និង​សាក ល​វិទ្យាល័យ​បាត់ដំបង។ គម្រោង​នេះ​ក៏​ពង្រឹង​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ឯកជន និង​ពង្រឹង​ប្រព័ន្ធ ឧ​ត្ត​ម​សិក្សា​រដ្ឋ​។​

លោក​រដ្ឋមន្ត្រី​ក៏​លើកឡើង​ទៀតថា ​គម្រោង​កែលម្អ​ការអប់រំ​ឧ​ត្ត​ម​សិក្សា​នេះ​មាន​សមាសភាព​សំខាន់ៗ​ដូចជា​ការលើកកម្ពស់​ការបង្រៀន និង​រៀន ផ្តោតលើ​ការ​លើ​កម្ពស់​គុណភាព សមត្ថភាព​បង្រៀន និង​រៀន តាម​ការធ្វើ​ទំនើបកម្ម​នៃ​កម្មវិធីសិក្សា និង​បង្កើត​គុណវុឌ្ឍិ គ្រូបង្រៀន ការសាងសង់​អគារ​សិក្សា អន្តេរ​វាសិដ្ឋាន ការកែលម្អ​ធនធាន​សម្ភារៈ គាំទ្រ​ដល់ ការបណ្តុះ បណ្តាល និង​ការពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព អប់រំ​ផ្ទៃក្នុង ការរៀបចំ​ប្រព័ន្ធ​ពិនិត្យ​តាម ដាន​និង វាយតម្លៃ និង​ការពង្រឹង​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​នៃ​គ្រឹះស្ថាន​ឧ​ត្តមសិ​ក្សា។

​លោក​រដ្ឋមន្ត្រី​បន្ថែមថា ​ជាង​នេះ​កែលម្អ​ការស្រាវជ្រាវ​ផ្នែក​STEM និង​ផ្នែក កសិកម្ម ផ្តោតលើ​ការលើកកម្ពស់​គុណភាព និង​ភាពឆ្លើយតប​នៃ​ការស្រាវជ្រាវ តាមរយៈ​ការ ផ្តល់ ហិរញ្ញប្បទាន​ដល់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដែល​កំណត់​ក្នុង​គម្រោង និង​ការ​សាង សង់​បន្ទប់ ពិសោធន៍ និង​ការ​បំ​ពាក់​សម្ភារៈបរិក្ខារ។ ការពង្រឹង​ផ្នែក​អភិបាលកិច្ច និង​ការគ្រប់គ្រង​គម្រោង ផ្តោត​លើក​ការពង្រឹង​ប្រព័ន្ធ​អនុវិស័យ​ឧ​ត្ត​មសិ​ក្សា និង​ការគ្រប់គ្រង និង​សម្របសម្រួល គម្រោង​។​

លោក​បញ្ជាក់ថា​«​គម្រោង​កែលម្អ​ការអប់រំ​ឧ​ត្ត​សិក្សា ដែល​បង្កើតឡើង​នេះ​ពិតជា ស្រប តាម​កំណែ​​​ទម្រង់​អាទិភាព​អនុវិស័យ​ឧ​ត្ត​មសិ​ក្សា ដែល​បានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុ​កោ ណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៤​រដ្ឋាភិបាល​ក្នុង​រយៈពេល​៥ ឆ្នាំ ឆ្នាំ​២០១៩ – ២០២៣ ផ្តោត​ជា​ចម្បង​លើ​ការលើក​ក​ម្អ​ស់​គុណ​ភាព​នៃ​ការបង្រៀន ការរៀន​និង​ការស្រាវជ្រាវ កា​រប​ង្កើន​កាលានុវត្តនភាព និង​សមធម៌​នៃ​ការចូល​រៀន​របស់​និស្សិត ការពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព​អប់រំ និង​ការពង្រឹង​អភិបាលកិច្ច និង​ការគ្រប់គ្រង​នៅ​ឧ​ត្ត​មសិ​ក្សា​»​។​

​គួរ​បញ្ជាក់ថា ​បច្ចុប្បន្ន​នេះ​មាន​និស្សិត​កំពុង​សិក្សា​នៅ​ឧ​ត្ត​មសិ​ក្សា មាន​ចំនួន ២០៧.៤៣៤​នាក់ ស្រី​៤៨.៣៧% ក្នុងនោះ​និស្សិត​ថ្នាក់​បរិញ្ញាបត្ររង​មាន ២០.៥៧០​នាក់ ស្រី​៥១.០៦% និស្សិត​ថ្នាក់​បរិញ្ញាបត្រ​មាន​១៦៥.៣៥៩​នាក់ ស្រី ៤៧.៨៧% និស្សិត​ថ្នាក់ បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន​ចំនួន​២១.៤៩៤​នាក់ ស្រី​២១.២៤% និង​និស្សិត​ថ្នាក់​បណ្ឌិ​ត​មា ន​១.២២២​នាក់ ស្រី​៥.១៦% និង​និស្សិត​អាហារ​រូបករណ៍ មាន​២៦.១៩២​នាក់ ស្រី​៤៩.៥០% ក្នុង​ឆ្នាំ​សិក្សា ២០១៦ – ២០១៧​ខណៈ​គ្រឹះស្ថាន​ឧ​ត្ត​ម សិក្សា​ទូទាំងប្រទេស សរុប​ចំនួន​១២១​គ្រឹះស្ថាន ដែលមាន​ទីតាំងនៅ​២០​ខេត្ត រាជធានី ក្នុង នោះ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ចំ នួន​៧៣ (​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ មាន​១៣​គ្រឹះស្ថាន និង​ឯកជន​មាន​៦០)៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114