ព័ត៍មានទាន់​ហេតុការណ៏
Search

វណ្ណ វ​ល័​ក្ខ ផ្ទុះ​កំហឹង​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក ​ព្រោះ​មិត្តភក្តិ​បបួល​ដើរលេង​ រួច​ឲ្យ​ចេញ​លុយ​ជំនួស!

ភ្នំពេញ​ ៖ ​តារា​សម្តែង​ស្រី​និយម​ការ​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សាច់​ខ្ចី​កញ្ញា វណ្ណ វ​ល័​ក្ខ មុននេះ​ប​ន្តិច ​បានបង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​និង​ផ្ទុះ​កំហឹង​ខ្លាំងៗ ​បន្ទាប់ពី​រូបនាង​បាន​ចាញ់​ល្បិច​កល​របស់​មិត្តភក្តិ​ខ្លួន​ដែល​បាន​ផ្ញើ​សារ​ទៅ​បបួល​ដើរលេង​ជាមួយគ្នា​ តែ​ទីបំផុត​ដូច​យក​នាង​ទៅ​លក់​ឈ្មោះ​អញ្ចឹង​ពោលគឺ​មិន​ត្រឹមតែ​ពុំ​ទទួលខុសត្រូវ​កំហុស​ខ្លួន​នោះទេ​ ថែមទាំង​ឲ្យ​នាង​ចេញ​លុយ​ផឹកស៊ី​ជំនួស​ទៀតផង​។​

ផ្អែក​តាមរយៈ​ខ្លឹមសារ​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​កំហឹង​ស្ទើរ​ផ្ទុះ​ធ្លាយ​ដើមទ្រូង​កញ្ញា វណ្ណ វល​ក្ខិ បាន​លើកឡើងថា អញ​ប្រាប់​ហើយ​តើ​ថា​អញ​អត់​លុយ​ អញ​មិន​ចង់​ដើរ​ទេ តែ​ហេតុអ្វី​ចេះតែ​ចង់​ឲ្យ​អញ​ទៅជា​មួយទៀត អញ​ក៏មាន​ភាព​ថ្លៃថ្នូរ​របស់​អញ​ដែរ រឿង​លុយ​ប៉ុណ្ណឹង​អញ​ចេញ​ឲ្យ​ចុះ វា​មិន​ក្រ​ទេ​សម្រាប់​អញ​ប៉ុណ្ណឹង​នោះ ​តែ​អញ​គ្រាន់តែ​ចង់​ឲ្យ​មនុស្ស​ហ្នឹង​និយាយ​ត្រង់​ជាមួយ​អញ កុំ​ម្តង​ចេះ​ម្តង​ចុះ​។​

តារា​ស្រី​សម្បូរ​សាច់​ដើមទ្រូង​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តកំពង់ធំ​កញ្ញា វណ្ណ វ​ល័​ក្ខ បានបញ្ជាក់​ទៀតថា ​គិតថា​មានតែ​ខ្លួនឯង​មែន​ដែល​ឆ្លាត កុហក​អញ​រឿង​អ្វីខ្លះ​? ហើយ​សូមទោស​អញ​រឿង​អ្វីខ្លះ ? អញ​លើកលែង​ឲ្យ​រឿង​អ្វីខ្លះ ?​ក្នុង​ខ្លួន​ហ្នឹង​ដឹង​ខ្លួនឯង​ច្បាស់​ហើយ​មែន​ទេ ការលើកលែងទោស​ឲ្យ​របស់​អញ​វា​មាន​ព្រំដែន​។ ​សូមបញ្ជាក់ លើក​នេះ​គ្មាន​ទោស​លើកលែង​ឲ្យ​ទៀត​ទេ​…..​សូម​បញ្ចប់​ចែកផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន​វិញ​។​

លើសពីនេះ​តារា​ស្រី​កញ្ញា វណ្ណ វ​ល័​ក្ខ ក៏បាន​លើកឡើង​បន្ថែមថា ​កុំ​សូមទោស​ខ្ញុំ​ទៀង​អី​ខ្ញុំ​គ្មាន​អ្វី​លើកលែង​ឲ្យ​ទៀត​ទេ ខ្ញុំ​លែងមាន​ទោស​ឲ្យ​ទៀតហើយ​ដឹង​ហើយ​ថា អញ​ស្រលាញ់​ប៉ុណ្ណា​ហេតុអ្វី​បាន​បំផ្លាញ​ក្តី​ស្រលាញ់​របស់​អញ​។​ ថ្វីត្បិតតែ​មានការ​ទម្លាយ​បញ្ចេញ​កំហឹង​ពី​សំណាក់​តារា​សម្តែង​កញ្ញា វណ្ណ វ​ល័​ក្ខ យ៉ាង​ក្តៅគគុក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បែបនេះ​ក៏ពិតមែន ​ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ ​នៅ​មិនទាន់មាន​ការ​បញ្ជា​ក់​ណា​មួយ​ថា ​បុគ្គល​រូបនោះ​ជា​អ្នក​រួម​អាជីព​សិល្បៈ​ជាមួយគ្នា​ឬ​យ៉ាងណា​នៅឡើយ​ទេ​ ខណៈ​មានការ​លើកឡើង​ដែរ​ថា ​អត់​ទុក​ឱកាស​ឲ្យ​គេ​ម្ដងទៀត​សាកមើល​ក្រែង​គ្នា​កែ​​ណា​មិ​ត្ដ​៕