ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹទ្ធសមាជិក​អាមេរិក​បន្ទោស​ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត​ជុំវិញ​ឃាតកម្ម​លោក Khashoggi

សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​ចំនួន​ពីររូប​បាន​និយាយថា ការផ្តល់​សេចក្តី​សង្ខេប មួយ​កាលពី​ថ្ងៃ​អង្គារ​ដោយ​នាយក CIA គឺអាច​ពង្រឹង​ការជឿជាក់​របស់​ពួកគេ​ដែលថា រាជទាយាទ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បា​នប​ញ្ជា​លើ​ការសម្លាប់​អ្នកកាសែត Jamal Khashoggi ។​

ការប្រកាស​ថ្មី​ដោយ​សមាជិក​របស់​គណ​បក្ស​ផ្ទាល់​របស់លោក​ប្រធានាធិបតី Donald Trump នេះ​បាន​ប្រឆាំងនឹង​សេត​វិមាន​ដែល​ច្រានចោល​ទំនាក់ទំនង​ដែល​អាចមាន​រវាង​រាជទាយាទ Mohammed bin Salman និង​ការសម្លាប់​អ្នកកាសែត​នៅ​ស្ថាន​កុងស៊ុល​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។​

ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​ព្រឹទ្ធសភា​លោក Bob Corker បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​នាយក CIA លោក Gina Haspel បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​មួយក្រុម​តូច​ថា “​ខ្ញុំ​គ្មាន​សំនួរ​នៅក្នុង​ចិត្ត​របស់ខ្ញុំ​ទេ​ថា រាជទាយាទ​បាន​ដឹកនាំ​ឃាតកម្ម​នេះហើយ​រក្សា​ការវាយតម្លៃ​ពី​ស្ថានភាព​ទាំងអស់​តាមរយៈ​រឿងនេះ​”​។​

លោក​បាន​និយាយថា “​ប្រសិនបើ​ព្រះអង្គម្ចាស់ Mohammed bin Salman ស្ថិតនៅ​ចំពោះមុខ​គណៈវិនិច្ឆ័យ ព្រះអង្គ​នឹងត្រូវ​បាន​ផ្តន្ទាទោស​ក្នុង​រយៈពេល​មិន​ដល់​៣០​នាទី​ផង​”​។​
​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​មួយរូប​ទៀត​ឈ្មោះ Lindsey Graham ដែលជា​សម្ព័ន្ធមិត្ត​រប​ស់លោក Trump ក៏បាន​ចូលរួម​ក្នុង​សន្និសីទ​បិទទ្វារ​រយៈពេល​មួយ​ម៉ោង​នេះ​ផងដែរ​។​

លោក Graham បាន​និយាយ​នៅក្នុង​ការរិះគន់​ចំពោះ​សម្ព័ន្ធមិត្ត​អាមេរិក​ថា “​រាជទាយាទ​គឺ ឆ្កួត និង​ជា គ្រាប់​បាល់​ដែល​បាក់បែក​ដែលជា​អ្នកសមគំនិត​ក្នុងករណី​ឃាតកម្ម​លោក Khashoggi ដល់​កម្រិត​ខ្ពស់បំផុត​”​។​

កាសែត​អាមេរិក​ជាច្រើន​ដូចជា​កាសែត Wall Street Journal ជាដើម​បាន​រាយការណ៍​ថា CIA មាន​ភស្តុតាង​បង្ហាញថា ព្រះអង្គម្ចាស់ Mohammed បាន​ផ្ញើ​សារ​តបត​ចំនួន​១១​ជាមួយ​ជំនួយការ​ជិតស្និទ្ធ​ឈ្មោះ Saud al-Qahtani ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​មើល​ការខុសត្រូវ​ករណី​ឃាត​កម្មនេះ​មុន​និង​ក្រោយពេល​កើតហេតុ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114