ព័ត៍មានទាន់​ហេតុការណ៏
Search

បង្ក្រាប​គ្រឿងញៀន ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​​ថ្នាំញៀន​៣​កញ្ចប់​

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ និង​ថ្នាំញៀន​៣​កញ្ចប់ ​ត្រូវបាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ ឃាត់ខ្លួន ​ដកហូត​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ ថ្ងៃទី​៣​ ខែធ្នូ ​ឆ្នាំ​២០១៨​ ត្រង់ចំណុច​ផ្លូវជាតិ​លេខ​៥​ ក្រុម​១០​ភូមិ​ក្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ​។​

សមត្ថកិច្ច​ខណ្ឌ​ និង​ប៉ុស្តិ៍​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ ១-ឈ្មោះ ង្វៀន យ៉ាំង​ត្រឺ​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ផ្ទះជួល​ ភូមិ​ឃ្លាំង​សាំង​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សីកែវ មុខរបរ​មិន​ពិត​ប្រាកដ ជា​អ្នក​ជួញដូរ​គ្រឿងញៀន​។ រីឯ​សម្ភារៈ​ដកហូត ​ក្រាម​ពណ៌​ស​ថ្លា​ ចំនួន​០៣​កញ្ចប់​។

ក្រោយ​ឃាត់ខ្លួន​ ជនសង្ស័យ​ ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114