ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន ​ចាប់​ចិន​ជំរិត​ទារ​ប្រាក់ ​ត្រូវ​ជាប់​ខ្នោះ​៧​នាក់​

​ព្រះសីហនុ ៖ នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ ​នៃ មន្ទីរ​យុត្តិធម៌​ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​បង្ក្រាប​ករណី​ជំរិត​ទារ​ប្រាក់​លើ​ជន​ជាតិ​ចិន​ដូចគ្នា ចំនួន​៧​នាក់ កាលពី​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលាម៉ោងជាង​១​រសៀល ចំណុច​ក្រុមទី​៤២ ភូមិ​៥ សង្កាត់​៤ ក្រុង​ខេត្ត​ព្រះសីហនុ​។​

ប្រភព​ព័ត៌មាន​ពី​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៧​នាក់ និង​រំដោះ​បាន​ជនរងគ្រោះ​ចំនួន​២​នាក់ ដែល​ជា​ជនជាតិ​ចិន​ដូចគ្នា ព្រមទាំង​បាន​ដកហូត​វត្ថុតាង​មួយ​ចំនួន​រួមមាន អាវុធ​ខ្លីម៉ាក K59 ចំនួន​១​ដើម​, គ្រាប់​ចំនួន​៤​គ្រាប់​, បង់​ចំនួន​២, ទូរស័ព្ទ​ចំនួន​៨​គ្រឿង​, ខ្នោះ​ដែក​ចំនួន​១​គូ​, ដំបង​ជ័រ​(​គ្រលាស់​ចេញ​ដែក​)​ចំនួន​២ និង​សម្ភារៈ​ធ្វើ​ទារុណកម្ម​មួយចំនួនទៀត​។​

បច្ចុប្បន្ន​ ជនជាតិ​ចិន​ទាំង​៧​នាក់ ​កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កង​រាជ​អាវុធហត្ថ​ខេត្ត ធ្វើការ​សាកសួរ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ សម្រេច​តាមច្បាប់ ៕