ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ចំនួន​០១​ម្នាក់ ត្រូវ​បាន​នគរបាល​ធ្វើការ​ឃាត់ខ្លួន ពី​ករណី​លួច​

​សៀមរាប ៖ កាល​ថ្ងៃទី​០៣ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​០០​នាទី បន្ទាប់ពី​ទទួល​ពាក្យបណ្ដឹង​ពី ឈ្មោះ ម៉​ហ្កេ​ន ច​ន ភេទ ជនជាតិ អាមេរិក ជា​ជនរងគ្រោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោក​ចក និង​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ទេព ចាន់ណា អធិការ​ នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ បើក​ការស៊ើបអង្កេត ឈានដល់​ការ​កំណត់​កំណត់​អត្តសញ្ញាណ​ជន​បង្ក ហើយ​បានធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន០១​នាក់ ឈ្មោះ ជុន តុលា ភេទប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក មក​ធ្វើការ​សាកសួរ​។
​ក្រោយពី​ការសាកសួរ ​ជនសង្ស័យ​បាន​សារភាពថា កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ២០១៨ វេលា​ម៉ោង១៧​និង​០០​នាទី ស្ថិតនៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក​ក្រុង​/​ខេត្ត​សៀមរាប ​ខ្លួន​បានធ្វើ​សកម្មភាព​លួច ជាមួយ​បក្សពួក​ម្នាក់ទៀត ឈ្មោះ គឿន ក​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​(​រត់គេចខ្លួន​បាត់​)​ បាន​ឡើង ចូល​ក្នុង​ផ្ទះ​របស់​ជនរងគ្រោះ ឈ្មោះ ម៉​ហ្កេ​ន ច​ន ភេទ ជា​ជនជាតិ​អាមេរិក ហើយ​ធ្វើ​សកម្មភាព លួច​បាន​សម្ភារៈ​មួយចំនួន ​និង​លុយ យកមកចែក​គ្នា​។​

យោងតាម​ចម្លើយសារភាព និង​វត្ថុតាង​ ដែល​ដកហូត​បាន ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​។​

ចំណែក​បក្ខពួក​ជនសង្ស័យ​ម្នាក់ទៀត​ រត់គេចខ្លួន នគរបាល​យើង​កំពុង​ស្នើសុំ​សាល​ដីកា​ពី​តុលាការ ដើម្បី​ស្វែងរក​ចាប់ខ្លួន​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114