ព័ត៍មានទាន់​ហេតុការណ៏
Search

សួស វី​ហ្សា ចិត្ត​ក្លាហាន​ ទម្លាយ​រឿង​​ស្នេហា ​បង្ក​ការ​ភ្ញាក់ផ្អើល​លើ​បណ្ដាញ​សង្គម​

​ភ្នំពេញ ​៖ ​ជា​រឿង​ដ៏​ចាប់អារម្មណ៍ ​និង​ភ្ញាក់ផ្អើល​​​ សម្រាប់​មហាជន​ ក៏ដូចជា​អ្នកគាំទ្រ​ ស្រប​ពេល​ដែល​នៅ​សុខៗ​ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស កញ្ញា សួស វី​ហ្សា បានប្រកាស​ដោយ​បើកចំហ​អំពី​រឿងរ៉ាវ​ស្នេហា​របស់ខ្លួន ​ដែល​បច្ចុប្បន្ន​ត្រូវបាន​នាង​អះអាងថា ​បាន​រកឃើញ​ម្ចាស់​បេះដូង​ដែល​យល់ចិត្ត​គ្នា​រួចហើយ​។​

ការចេញមុខ​ប្រកាស​ដោយ​ក្លាហាន​ពី​សំណាក់​តារា​ស្រី​ កញ្ញា សួស វី​ហ្សា បែបនេះ​ បានធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជាច្រើន​ហាក់​មាន​អារម្មណ៍​ប្លែក​ចិត្ត​ស្ទើរ​គ្រប់គ្នា​ ដោយហេតុថា​កន្លងមក​ នា​ង​តែងតែ​ច្រាន​ចោល​នូវ​រាល់​ព័ត៌មាន​មួយចំនួន​ដែល​បាន​សរសេរ​ចុះផ្សាយ​លើ​ករណី ​នៃ​រឿងរ៉ាវ​ស្នេហា​ក្រៅ​ឆាក​របស់ខ្លួន​ផង​នោះ​។​

បើ​ចាប់អារម្មណ៍​លើ​សំណេរ​សរសេរ​រៀបរាប់​របស់ ​កញ្ញា សួស វី​ហ្សា បាន​និយាយថា អាយុ​ច្រើន​ហើយ ហើយ​ជីវិត​គ្រួសារ ជីវិត​ការងារ​ក៏​ជោគជ័យ​ច្រើន​ហើយ​ដែរ​ នៅឡើយ​តែ​រឿង​ជីវិត​គូ មិនដឹង​ពេលណា​អាច​ជោគជ័យ​ដូច​គេ​ទេ តែ​ក៏​សង្ឃឹមថា នឹង​ជោគជ័យ​នៅ​ពេល​ឆាប់ៗ​ ព្រោះ​ខ្ញុំ​បាន​សម្លឹង​ឃើញ​មនុស្ស​ល្អ​ម្នាក់​រួចហើយ ​ហើយ​ម្នាក់​នោះ​តែងតែ​នៅ​ក្បែរ​ខ្ញុំ​គ្រប់ពេល មិនដែល​រត់ចោល​ខ្ញុំ​ទេ ដែល​សំខាន់ ​គឺ​គេ​អាច​ទ្រាំ​នឹង​ចរិត​ខ្ញុំ​ និង​អាចនិយាយបាន​ថា ​គេ​យល់​ពី​ខ្ញុំ​ជាង​អ្នកណាៗ​ទាំងអស់​។​

តារា​ស្រី​ កញ្ញា សួស វី​ហ្សា បាន​បញ្ជាក់ថា ​សម័យនេះ​ទៅហើយ​ គឺ​គេ​មិនចាំបាច់ យក​សង្សារ ​ឬ​យក​ប្តី​មក​ដើម្បី​គ្រាន់តែ​បង្អួត​អ្នកណា​ថា​អស្ចារ្យ​ទេ គឺ​គេ​យកមក​ដោយ​ចិត្ត​ និង​ចិត្ត បេះដូង ​និង​បេះដូង​ទោះ​មាន​ស៊ី ​ឬ​អត់​ស៊ី​ តែមាន​សេចក្តីសុខ​ពិតៗ​ ព្រោះ​ស្លាប់ទៅ​អត់​មាន​យក​អ្វី​ទៅជា​មួយ​បានទេ​។​

គិត​មើល​សម័យនេះ​ សូម្បី​តែ​ម​នុស្ស​ប្រុស​គេ​ហ៊ាន​រៀបការ​ជាមួយ​ប្រុស​ដូចគ្នា​ដោយ​បើកចំហ ពេញ​ដោយ​ក្តី​ស្រលាញ់ ស្រី​ស្រលាញ់​ស្រី​ដូចគ្នា គេ​ហ៊ាន​ចាប់ដៃគ្នា​ដោយ​បើកចំហ ចុះ​ខ្ញុំ​?​។​

ហេតុអ្វី​ ត្រូវ​លាក់បាំង​? ហេតុអ្វី​ត្រូវ​លាក់លៀម​ទាំង​ដែល​យើង​មិនបាន​យក​ប្តី​គេ ​ឬ​ប្រពន្ធ​គេ​ផង?​អញ្ចឹង​គួរ​ដល់ពេល​បង្ហាញ មនុស្ស​សំខាន់​ដោយ​ពេញលេញ និង​ពេញ​តម្លៃ​ហើយ​។ I don’t care​។​

នេះ​ជាស​ម្តី​បន្ថែម​របស់​តារាចម្រៀង​សំឡេង​ស្រទន់ ​កញ្ញា សួស វី​ហ្សា។ ​តាម​ការកត់សម្គាល់​តាមរយៈ​ការប្រកាស​របស់​ កញ្ញា សួស វី​ហ្សា នេះដែរ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​សម្តែង​ការ​គាំទ្រ​និង​និយាយ​ថា វី​ហ្សា ពិតជា​ក្លាហាន​មែន​៕