ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ទាហានឥណ្ឌូនេស៊ីម្នាក់ត្រូវបានសម្លាប់ ខណៈពេលកំពុងស៊ើបអង្កេតរបាយការណ៍ដែលថា កម្មករសំណង់ជាង២០នាក់ត្រូវបានបាញ់សម្លាប់ដោយពួកឧទ្ទាមបំបែកខ្លួននៅក្នុងខេត្ត ប៉ាពួ ដែលមានចលាចល។
បើសិនជាមានការបញ្ជាក់មែននោះ ការសម្លាប់នេះនឹងសម្គាល់ជាអំពើហិង្សាសម្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដែលបានវាយលុកតំបន់ដាច់ស្រយាលមួយនេះ។ តំបន់នេះត្រូវបានរងគ្រោះដោយកុបកម្មឯករាជ្យកម្រិតទាបរយៈពេលរាប់ទសវត្សរ៍។
ដោយដកស្រង់សម្តីប៉ូលិសក្នុងតំបន់ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីបានរាយការណ៍ថា កម្មករត្រូវបានបាញ់សម្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងតំបន់ Nduga ។
អាជ្ញាធរបាននិយាយថា ប៉ូលិសនិងក្រុមយោធាត្រូវបានបញ្ជូនទៅកាន់តំបន់នោះកាលពីថ្ងៃចន្ទនៅពេលដែលពួកគេស្ថិតនៅក្រោមការបាញ់ប្រហារកាំភ្លើងដោយមានទាហានម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសនៅក្នុងការប្រយុទ្ធគ្នានោះ។
បុគ្គលិកនៃក្រុមហ៊ុនម៉ៅការរដ្ឋ Istaka Karya កំពុងស្ថាបនាស្ពាននិងផ្លូវថ្នល់ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ក្រីក្រមួយនេះ។
មឈូសជាង១០ត្រូវបានគេត្រៀមទុកក្នុងតំបន់ Wamena ដែលជាទីប្រជុំជនធំនៅជិតកន្លែងនៃការសម្លាប់នេះបំផុត។
អ្នកនាំពាក្យយោធាខេត្តប៉ាពូលោក Muhammad Aidi បាននិយាយថា “ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា កម្មករចំនួន៣១នាក់បានស្លាប់ដូច្នេះយើងពិតជាត្រូវពិនិត្យមើលដោយខ្លួនឯង”។
អំពើហិង្សានេះត្រូវបានគេរាយការណ៍ថាបង្កឡើងដោយក្រុមឧទ្ទាមដែលបានប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងរបស់ក្រុងហ្សាការតាជាយូរមកហើយនិងមានការខឹងសម្បាដល់កម្មករខ្លះដែលបានថតរូបសកម្មភាពគាំទ្រឯករាជ្យរបស់ខេត្តប៉ាពូ។
ប្រទេសឥណ្ឌូនេស៊ីតែងតែទម្លាក់កំហុសទៅលើក្រុមបំបែកខ្លួនចំពោះអំពើហិង្សានៅខេត្តប៉ាពួ។
ប្រព័ន្ធផ្សព្វផ្សាយបរទេសត្រូវការការអនុញ្ញាតដើម្បីរាយការណ៍ពីខេត្តប៉ាពូហើយការទទួលបានព័ត៌មានដែលអាចទុកចិត្តបានគឺពិបាកណាស់៕ AFP
Home ព័ត៌មានអន្តរជាតិ ទាហានត្រូវបានសម្លាប់ ខណៈឥណ្ឌូនេស៊ីស៊ើបអង្កេតរបាយការណ៍បាញ់ប្រហារសម្លាប់រង្គាលនៅខេត្ត ប៉ាពួ

ទាហានត្រូវបានសម្លាប់ ខណៈឥណ្ឌូនេស៊ីស៊ើបអង្កេតរបាយការណ៍បាញ់ប្រហារសម្លាប់រង្គាលនៅខេត្ត ប៉ាពួ
វណ្ណវណ្ណ5/12/2018 5:05 pmព័ត៌មានអន្តរជាតិ, អន្តរជាតិទូទៅ
Previous Postកូនស្រី កឹម សុខា ហៅសន្និសីទនៅអាត្លងតារបស់ក្រុម លោក សម រង្ស៊ី ថា ជាសន្និសីទខ្យល់ និងជាប្រធានស្តីទីខ្យល់
Next Postសួស វីហ្សា ចិត្តក្លាហាន ទម្លាយរឿងស្នេហា បង្កការភ្ញាក់ផ្អើលលើបណ្ដាញសង្គម
Related articles
កម្មវិធីប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យឆ្នាំ២០១៩ ប្រកាសជ្រើសរើសក្រុមចុះឈ្មោះចូលរួម
ម៉េង ហួរ20/2/2019 7:03 pm