ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ចាស់ផ្ទះ​ហ្វីលីពីន នឹង​បង្ហាញ​វត្តមាន​ប្រភេទ​កីឡា​ARNIS ក្នុង​ស៊ី​ហ្គេម​ លើក​ទី​៣០

លោក ​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​ទើបតែ​ត្រឡប់​មកពី​ប្រទេស​ហ្វីលីពីន​នោះ បាន​ឲ្យ​ដឹងថា ប្រភេទ​កីឡា​ប្រពៃណី​មួយ​របស់​ហ្វីលីពីន នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ លើក​ទី​៣០ ​នា​ឆ្នាំ​២០១៩ ក្នុង​ខណៈដែល​ហ្វីលីពីន​ធ្វើជា​ម្ចាស់​ផ្ទះ​នោះ។​
​ ​
អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ បញ្ជាក់​ថា ប្រភេទ​កីឡា ARNIS ជា​ប្រភេទ​កីឡា​យុទ្ធ​គុន​បូរាណ​របស់​ហ្វីលីពីន ដែល​គេ​ប្រកួត​ដោយ​ប្រើ​ដំបង​ខ្លី គឺ​វា​ស្រដៀង​គ្នា​ជាមួយ​ក្បាច់​គុន​ល្បុក្កតោ​របស់​កម្ពុជា​ដែរ។​
​ ​
គណៈកម្មការ​ស៊ី​ហ្គេម បានសម្រេច​ដាក់បញ្ចូល​ប្រភេទ​កីឡា ARNIS នេះ​សម្រាប់​ស៊ី​ហ្គេម ​២០១៩​ហើយ។ ​ជាមួយគ្នានេះ កម្ពុជា​ នឹង​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​ល្បុក្កតោ​ ទៅ​ហ្វឹកហាត់ ​និង​ស្វែង​ពីបទ​បញ្ជា​ប្រកួត​កីឡា​នេះ ​នៅ​ប្រទេស​ហ្វីលីពីន ព្រោះ​កម្ពុជា​ នឹង​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​ទៅ​ចូលរួម​ប្រកួត​ប្រភេទ​កីឡា​នេះ​នៅ​ស៊ី​ហ្គេម។​

​ជាមួយនឹង​ការត្រៀម​បែបនេះ លោក​អគ្គលេខាធិការ​ កំ​ពុង​តែ​សម្លឹង​ទៅ​មើល​ប្រភេទ​កីឡា​មួយ​ចំនួន​ដែលមាន​សក្ដានុពល តែ​កន្លងមក​មិនទាន់​ដណ្ដើ​ម​បាន​មេដាយ​នោះ​ ឲ្យ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស។​

​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ និង​២០២១ គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ឆ្នាំ​២០២៣ ក្នុងខណៈដែល​កម្ពុជា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២ ​នៅ​ឆ្នាំ​២០២៣៕