ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​ខណ្ឌ​ទួលគោក​ប្រគល់​ប័ណ្ណ ប ស ស ជូន​ដល់​មន្ត្រីរាជការ​ចូលនិវត្តន៍ ជាង​២០០​ប័ណ្ណ ដើម្បី​ជួយ​សម្រួល​លើ​ការ​ព្យាបាល​ជំងឺ​ ដោយ​មិន​អស់​ប្រាក់

ភ្នំពេញ ​៖​ រដ្ឋបាល​ខណ្ឌ​ទួលគោក នៅ​ព្រឹក​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​ធ្វើការ​ប្រគល់​ប័ណ្ណ ប ស ស ជូន​ដល់​មន្ត្រីរាជការ​ចូលនិវត្តន៍​ដែល​រស់នៅក្នុង​ខណ្ឌ​ទួលគោក ជាង​២០០​ប័ណ្ណ ដើម្បី​ជួយ​សម្រួល​លើ​ការ​ព្យាបាលជំងឺ​ ដោយ​មិន​អស់​ប្រាក់ ក្រៅពី​ពួកគាត់​ទទួល​បាន​នូវ​ប្រាក់ខែ​ចូលនិវត្តន៍​ជាប្រចាំ​ហើយ​នោះ។

លោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទួលគោក​បាន​មានប្រសាសន៍​អោយដឹងថា​សម្ដេច អគ្គ​មហា សេនាបតី តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ បាន​យកចិត្តទុកដាក់​ខ្លាំងណាស់​ចំពោះ​មន្ត្រីរាជការ​ដែល​បាន​ចូលនិវត្តន៍ ដោយ​សម្តេច​បាន​ណែ​នាំ​អោយ​មន្ត្រី ក៏ដូចជា​អាជ្ញាធរ​ដែនដី​ទាំងអស់ យកចិត្តទុកដាក់​ចំពោះ​ពួកគាត់​អោយបាន​ខ្លាំងក្លា ដោយ​ពួកគាត់​នេះ​ហើយ​ជាម​នុស្ស​ដែលមាន​ស្នាដៃ ជា​អ្នក​ដែល​ចូលរួម​យ៉ាងសំខាន់​ក្នុងការ ធ្វើ​មាន​សន្តិសុខ មាន​ស្ថិរភាព​និង​មានការ​អភិវឌ្ឍ​មកដល់​បច្ចុប្បន្ននេះ​។ ដោយ​មើលឃើញ​ពី​គុណបំណាច់​នេះហើយ​ទើប សម្តេច​តេ​ជោ​ហ៊ុន សែន​ បាន​បង្កើត​អោយ​មាន​ប័ណ្ណ ប ស ស​នេះ​ឡើង​ជូន​ដល់​មន្ត្រីរាជការ​ចូល​ការ​និវត្តន៍ ដើម្បី​ជួយ​សម្រួល​លើ​ការ​ព្យាបាល​ជំងឺ​ជូន​ពួកគាត់ ដោយ​មិន​អស់​ប្រាក់។ ជាង​នេះ​ទៅ​ទៀត​សម្ដេច អគ្គ​មហា សេនាបតី តេ​ជោ​ហ៊ុន សែន នូវ​បាន​គិតគូរ​ខ្លាំង​ដល់​បងប្អូន​ជា បុគ្គលិក កម្មករ កម្មការិនី​ក្នុង​វិស័យ ឯកជន​ថែមទៀត​ផងដែរ។

​លោក ឯក ឃុន​ដឿ​ន បាន​បន្តទៀតថា សម្រាប់​ពេលនេះ​រដ្ឋបាល​ខណ្ឌទួលគោក​បានសម្រេច​ប្រគល់​ប័ណ្ណ ប ស ស ជូន​ដល់​មន្ត្រីរាជការ​ចូលនិវត្តន៍​ចំនួន ២៣១​ប័ណ្ណ ក្នុងចំណោម​ប័ណ្ណ​ប ស ស​ចំនួន​សរុប ២៧៨២​ប័ណ្ណ ហើយ​ចំពោះ​ប័ណ្ណ​ដែល​នៅ​សេសសល់ រដ្ឋបាល​ខណ្ឌ​នឹង​ប្រគល់ជូន​សង្កាត់ ដើម្បី​ចែកជូន​បន្តទៀត​។​

លោក ឯក ឃុន​ដឿ​ន ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រៅពី​ការងារ​ខាងលើ សម្ដេច អគ្គ​មហា សេនាបតី តេ​ជោ ហ៊ុន សែន នូវបាន​ផ្តល់ជូន​នូវ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​អោយ​មាន​ភាព​ងាយស្រួល​ថែមទៀត​នោះ​គឺ​ការ​បង្កើតអោយមាន​ច្រក​ចេញចូល​តែមួយ នៅ​ថ្នាក់​ខណ្ឌ​និង​រាជធានី​៕