លោក Vladimir Putin កាលពីថ្ងៃពុធបានគំរាមអភិវឌ្ឍន៍មីស៊ីលនុយក្លេអ៊ែរដែលត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនផ្តល់ថ្ងៃកំណត់អោយទីក្រុងមូស្គូគោរពតាមកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដ៏សំខាន់។
ភាពតានតឹងចុងក្រោយបំផុតនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo និយាយថា ក្រុងវ៉ាស៊ីនតោននឹងដកខ្លួនចេញពីសន្ធិសញ្ញាសង្គ្រាមត្រជាក់ដ៏សំខាន់មួយដែលដាក់កំហិតអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យមក្នុងពេល៦០ថ្ងៃប្រសិនបើរុស្ស៊ីមិនរុះរើមីស៊ីលដែលអាមេរិកអះអាងថា រំលោភកិច្ចព្រមព្រៀងនេះទេនោះ។
លោក Putin បានច្រានចោលសេចក្តីថ្លែងរបស់លោក Pompeo ដោយនិយាយថា ក្រុងវ៉ាស៊ីនតោនបានសម្រេចរួចទៅហើយក្នុងការលះបង់សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ។
ប្រមុខវិមានក្រឹមឡាំងរូបនេះបាននិយាយថា “ពួកគេគិតថា យើងនឹងមិនកត់សម្គាល់ទេ”។ លោកអះអាងថា មន្ទីរបញ្ចកោណបានកំណត់ចំនួនទឹកប្រាក់រួចទៅហើយសម្រាប់ការអភិវឌ្ឍន៍មីស៊ីលដែលត្រូវបានហាមឃាត់ដោយសន្ធិសញ្ញានេះ។
លោកបានបន្តថា “យើងប្រឆាំងនឹងការបំផ្លាញសន្ធិសញ្ញានេះ។ ប៉ុន្តែប្រសិនបើរឿងនេះកើតឡើងមែននោះ យើងនឹងប្រតិកម្មទៅតាមនោះ”។
លោក Putin បាននិយាយទៀតថា បណ្តាប្រទេសជាច្រើនកំពុងផលិតមីស៊ីលរយៈចម្ងាយមធ្យមនៃប្រភេទដែលត្រូវបានហាមឃាត់ដោយសន្ធិសញ្ញា INF ។
លោកបានបន្ថែមថា “បច្ចុប្បន្នដៃគូអាមេរិកជឿជាក់ថា ស្ថានភាពបានផ្លាស់ប្តូរយ៉ាងខ្លាំងដែលសហរដ្ឋអាមេរិកគួរតែមានអាវុធបែបនេះ។ តើអ្វីនឹងជាចម្លើយរបស់យើង? ចម្លើយដ៏សាមញ្ញមួយគឺថា យើងក៏នឹងធ្វើវាផងដែរ”។
នៅទីក្រុងប្រ៊ូសសែល ប្រធានសហភាពអឺរ៉ុបលោក Federica Mogherini បានជំរុញដល់ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកអោយសង្គ្រោះសន្ធិសញ្ញានេះដោយព្រមានថា ទ្វីបអឺរ៉ុបមិនចង់ក្លាយជាសមរភូមិសម្រាប់មហាអំណាចសកលលោកជាថ្មីម្តងទៀតដូចដែលបានកើតឡើងអំឡុងសង្គ្រាមត្រជាក់ទេ៕ AFP
Home ព័ត៌មានអន្តរជាតិ លោក Putin គំរាមអភិវឌ្ឍន៍មីស៊ីលនុយក្លេអ៊ែរ ដែលហាមឃាត់ ដោយសន្ធិសញ្ញាអាមេរិក –រុស្ស៊ី

លោក Putin គំរាមអភិវឌ្ឍន៍មីស៊ីលនុយក្លេអ៊ែរ ដែលហាមឃាត់ ដោយសន្ធិសញ្ញាអាមេរិក –រុស្ស៊ី
វណ្ណវណ្ណ6/12/2018 2:10 pmព័ត៌មានអន្តរជាតិ, អន្តរជាតិទូទៅ
TAGPutin
Previous Postរាជិនីក្រមា មាន សូនីតា ផ្ទុះប្រតិកម្មលើក្រុមហ៊ុនរីម៉ូវាកម្ពុជា ដែលយកវីដេអូខ្លួនទៅបង្ហោះគ្មានការអនុញ្ញាត
Next Postវេទិកាសាធារណៈនៅខណ្ឌដង្កោ ពលរដ្ឋស្នើឲ្យអាជ្ញាធរ ជួយកសាង និងស្ដារហេដ្ឋារចនាសម្ព័ន្ធ តែគ្មានសំណើលើបញ្ហា សន្តិសុខ
Related articles
លោក Putin “ព្រួយបារម្ភខ្លាំង” ចំពោះច្បាប់អាជ្ញាសឹករបស់ អ៊ុយក្រែន
វណ្ណវណ្ណ27/11/2018 5:05 pm
លោក Putin និយាយថា មានការសន្ទនាដ៏ល្អជាមួយលោក Trump នៅទីក្រុង ប៉ារីស
វណ្ណវណ្ណ12/11/2018 5:08 pm
លោក Putin បន្ទោសការចោទប្រកាន់របស់ចក្រភពអង់គ្លេសបន្ទាប់ពីការបំពុល
វណ្ណវណ្ណ17/7/2018 3:40 pm