ព័ត៍មានទាន់​ហេតុការណ៏
Search

សាកសព​ចំនួន​១៦​នាក់ ​ត្រូវបាន​រកឃើញ ​ក្រោយ​ការវាយប្រហារ​នៅ​ខេត្ត ប៉ា​ពួ​

យោធា​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា កងកម្លាំង​សន្តិសុខ​ឥណ្ឌូនេស៊ី ​បាន​រកឃើញ​សាកសព​មនុស្ស​ចំនួន​១៦​នាក់ ​បន្ទាប់ពី​ការសម្លាប់​រង្គាល​ដោយ​ពួក​ឧទ្ទាម​បំបែក​ខ្លួន​នៅក្នុង​ខេត្ត​ប៉ា​ពួ​។​

សាកសព​ដែល​ត្រូវបាន​គេ​ជឿថា​ជា​កម្មករសំណង់​គឺ​បាន​សម្គាល់​ជា​អំពើហិង្សា​សម្លាប់​មនុស្ស​ច្រើន​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ​ដែល​បាន​វាយប្រហារ​តំបន់​ដែល​រង​ការវាយប្រហារ​ដោយ​កុបកម្ម​ឯករាជ្យ​កម្រិត​ទាប​មួយ​នេះ​។​

មេបញ្ជាការ​យោធា​ក្នុងស្រុក​លោក Binsar Panjaitan បាន​និយាយថា សាកសព​ទាំងនេះ​នឹងត្រូវ​បញ្ជូន​ទៅកាន់​ទីប្រជុំ​ជន Timika ចេញពី​ស្រុក​ដាច់ស្រយាល Nduga ដែលជា​តំបន់​ជួរ​ភ្នំ​មួយ​ដែលជា​កន្លែង​ការវាយប្រហារ​បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ​។

លោក Panjaitan បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ខេត្ត​ប៉ា​ពួ​ថា “​ព័ត៌មាន​ចុងក្រោយ​បំផុត​គឺថា សាកសព​ចំនួន​១៦​នាក់​ត្រូវបាន​គេ​រកឃើញ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកស្លាប់​មិនទាន់​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​នៅឡើយ​ទេ​ហើយ​យោធា​ក៏​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​របៀប​ដែល​ពួកគេ​ត្រូវបាន​គេ​សម្លាប់​ផងដែរ​។​

សាក្សី​ដែល​និយាយប្រាប់​យោធា​បាន​រៀបរាប់​លម្អិត​អំពី​ការសម្លាប់​មនុស្ស​យ៉ាងតិច​១៩​នាក់​រួមទាំង​ការ​នៅក្នុង​ការបាញ់ប្រហារ​តាមរបៀប​ប្រហារជីវិត​ឬ​ការ​វះ​បំពង់​.​ក​ផងដែរ​។​
​របាយការណ៍​ព័ត៌មាន​ក្នុងស្រុក​បាន​និយាយថា ចំនួន​អ្នក​ស្លាប់មាន​ចន្លោះ​ពី​២៤​ទៅ​៣១​នាក់​។​

នៅ​ថ្ងៃ​ព្រហស្បតិ៍ យោធា​បាន​ព្រមាន​ថា​ខ្លួន​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា​តើ​អ្នកស្លាប់​ទាំងអស់​គឺជា​អ្នកធ្វើ​ការអោយ​ក្រុមហ៊ុន​ម៉ៅការ​រដ្ឋ​ដែល​កំពុង​សាងសង់​ស្ពាន​និង​ផ្លូវថ្នល់​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​ក្រីក្រ​នេះ​មែនឬ​មិនមែន​។​

មនុស្ស​ចំនួន​១៥​នាក់​ផ្សេងទៀត​រួមទាំង​បុគ្គលិក​៧​នាក់​របស់​ក្រុមហ៊ុន​ម៉ៅការ​ផងដែរ​គឺ​ត្រូវបាន​គេ​ជម្លៀស​ចេញពី​តំបន់​នោះ​៕ AFP