ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​រថយន្ត​លឿន​ ជ្រុល​បុក​ជនរងគ្រោះ ​ឈប់​ម៉ូតូ​ចាក់​សាំង​ស្លាប់

កំពង់ចាម​ ៖ ​ការ​បើក​រថយន្ត​ក្នុង​ល្បឿន​ ហើយ​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ បាន​បណ្ដាល​អោយ បុរស​ម្នាក់​​​ស្លាប់​ ពេល​​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ ក្នុង​ពេល​ជនរងគ្រោះ​ឈប់​ម៉ូតូ​ចាក់​សាំង ​កាល​នៅ​ថ្ងៃ​ទី​​06 ​ខែ​ធ្នូ​ ឆ្នាំ​2018 វេលា​ម៉ោង 09​និង​18 នាទី ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៧ នៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។

សាក្សី​នៅ​កន្លែង​កើតហេតុ បាន​អោយ​ដឹង​ថា មុនពេល​មាន​គ្រោះថ្នាក់​ចរាចរ​នេះ ​កើតឡើង​គេ​ឃើ​ញ​ឈ្មោះ​ឡេង​វី​រះ​(​ជនរងគ្រោះ​) ភេទ​ប្រុស អាយុ 40 ឆ្នាំមាន​ទីលំនៅ​ភូមិ អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ជិះ​ម៉ូតូ វ៉េវ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ចាម 1Q1774 ( ពាក់មួក​សុវត្ថិភាព​)​បើកបរ​ពី​កើ​តទៅ​លិច ហើយ​បាន​ឈប់​ចាក់​សាំង​ក្រោម​ចិញ្ចើមផ្លូវ ចំណុចកើតហេតុ ពេលនោះ​មាន​រថយន្ត​ម៉ាកហ៊ីយ៉ាន់​ដាយ បែន ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ 3A0330 បើកបរ​ដោយ ឈ្មោះ ប្រុស ភេទ​ប្រុស មិន​ច្បាស់​អាយុ មាន​ទីលំនៅ ភូមិ​អំពិល ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បើកបរ ពី​ទិសខាងកើត មក​លិច​ដោយ ប្រើប្រាស់​ល្បឿន​លឿន ហើយ​បើក​ជែង​រថយន្ត​មួយទៀត​ក៏​ជ្រុល​បុក​ម៉ូតូ​របស់​ជនរងគ្រោះ ហើយ​អ្នកបើកបរ​រថយន្ត​បង្ក​ហេតុ​បាន​រត់គេច​បាត់​។​

ប៉ូលិស​បាន​បន្តថា ជនរងគ្រោះ​រង​របួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ 7​ដេ តែ​ដោយ​របួសធ្ងន់​ពេក​ក៏​ស្លាប់​នៅពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

ប៉ូលិស​បាន បន្តថា វត្ថុតាង​ទាំង 02 គ្រឿង​ជំនាញ​បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​និង​កំពុង​ស្រាវជ្រាវ​ស្វែងរក​អ្នក បើកបរ​រថយន្ត​បង្ក៕