ចរាចរណ៍
សង្ស័យស្រវឹងស្រា បើករថយន្តបុករះនៅ ដឺប្រ៊ីត របួសធ្ងន់-ស្រាល មនុស្ស ៣ នាក់
សង្ស័យស្រវឹងស្រា បុរសម្នាក់ បើករថយន្តលឿនដូចហោះ រេចង្កូតបុករះម៉ូតូ ០២ គ្រឿង រថយន្ត ០៣ គ្រឿង រួមទាំងរ៉ឺម៉ក ០១ គ្រឿង បណ្ដាលឲ្យមនុស្សប្រុស-ស្រី ចំនួន ០៣ នាក់ រងរបួសធ្ងន់-ស្រាល ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៤ និង ២០ នាទីរសៀល ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៥ នៅចំណុចអាគារ ដឺប្រ៊ីត តាមបណ្ដោយផ្លូវលេខ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត ០១ គ្រឿង ម៉ាក តូយូតា ឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-6878 តាមបណ្ដោយផ្លូវលេខ ៧៨ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុកម៉ូតូ ០២ គ្រឿង ម៉ាក ស្កុបពី ពណ៌ឈាមជ្រូក និង ពណ៌ស បុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្ត្រីជាអ្នកជិះម៉ូតូរងរបួសធ្ងន់ និង មនុស្សប្រុស ០២ នាក់ទៀត រងរបួសស្រាល បញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿន បន្តទៅបុករថយន្តព្រុស ពាក់ស្លាកលេខ ភ្នំពេញ 2BU-2543 កំពុងចតចិញ្ចើមផ្លូវ ទៅរុញផ្ទប់ពីក្រោយរថយន្ត ០២ គ្រឿង បង្កការខូចខាតយ៉ាងដំណំ។ ភ្លាមៗ ជនបង្ក ត្រូវបានសមត្ថកិច្ចឃាត់យកទៅសួរនាំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ រួចវាស់វែងយករថយន្តទាំង ០២ គ្រឿង រួមទាំង ម៉ូតូ ០១ គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


