ព័ត៍មានទាន់​ហេតុការណ៏
Search

ទួរគី​ស្វែងរក​ការចាប់ខ្លួន​ជំនួយការ​របស់​រាជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​ជុំវិញ​ឃាតកម្ម លោក Khashoggi

តុលាការ​ទួរគី​បានចេញ​ដីកាចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​សម្រាប់​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ជិតស្និទ្ធ​នឹង​រាជទាយាទ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed bin Salman ជុំវិញ​ឃាតកម្ម​អ្នកកាសែត Jamal Khashoggi ដែលជា​ហេតុ​បង្កើន​សម្ពាធ​លើ​មេដឹកនាំ​របស់​ប្រទេស​នេះ​។​

ការិយាល័យ​របស់​ប្រធាន​រដ្ឋអាជ្ញា​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​បានដាក់​ពាក្យសុំ​មួយ​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ទទួលបាន​ដីកាចាប់ខ្លួន​សម្រាប់​លោក Ahmad al-Assiri និង​លោក Saud al-Qahtani ដែល​ត្រូវបាន​រៀបរាប់​នៅក្នុង​ឯកសារ​តុលាការ​ថា “​ស្ថិតក្នុង​ចំណោម​អ្នករៀបចំ​ផែនការ​” នៃ​ការសម្លាប់​ដ៏​ឃោ​ឃៅ​លើ​លោក Khashoggi ។​

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Anadolu បាន​រាយការណ៍​ថា បន្ទាប់មក​នៅ​ថ្ងៃ​ពុធ តុលាការក្រុង​អ៊ី​ស្តង់​ប៊ុល​បានចេញ​ដីកាចាប់ខ្លួន​លោក Assiri និង​លោក Qahtani លើ​បទ​ចោទប្រកាន់ថា​បានសម្លាប់​មនុស្ស​ម្នាក់​ឬ​ធ្វើ​ទារុណកម្ម​ដោយ​ចេតនា​។​

លោក Assiri ដែលជា​អតីត​អនុប្រធាន​ស៊ើបការណ៍​ទូទៅ​គឺ​តែងតែ​អង្គុយ​ក្នុងអំឡុង​កិច្ចប្រជុំ​បិទទ្វារ​បស់​ព្រះអង្គម្ចាស់ Mohammed ជាមួយ​ភ្ញៀវ​កិ​ត្ដិ​យស​បរទេស​ដែល​មក​បំពេញ​ទស្សនកិច្ច​។ ចំណែក​លោក Qahtani គឺជា​អ្នកផ្តល់​ប្រឹក្សា​ដ៏​សំខាន់​ដល់​រាជទាយាទ​។​

អ្នក​ទាំងពីរ​ត្រូវបាន​បញ្ចប់​តំណែង​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​បាន​សារភាពថា លោក Khashoggi ត្រូវបាន​សម្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។​

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ព្យាយាម​បង្វែ​ព្រះអង្គម្ចាស់ Mohammed អោយចេញ​ឆ្ងាយ​ពី​ការធ្វើឃាត​នេះហើយ​បានទទួល​ការគាំទ្រ​ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump​។​

រដ្ឋបាល​របស់គាត់​បា​ន​ច្រានចោល​ទំនាក់ទំនង​ដែល​អាចមាន​រវាង​រាជទាយាទ​និង​អ្វីដែល​បានកើត​ឡើងលើ​លោក Khashoggi ខណៈ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Mike Pompeo និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Jim Mattis បាន​និយាយថា ពួកគេ​មិនបាន​ឃើញ​ទំនាក់ទំនង​ដោយផ្ទាល់​ទេ​។​

ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា​សំខាន់ៗ​ពីររូប​មកពី​គណបក្ស​សាធារណរដ្ឋ​ដោយផ្ទាល់​របស់លោក Trump បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការផ្តល់​សេចក្តី​សង្ខេប​ដោយ​នាយក CIA បាន​ពង្រឹង​ការជឿជាក់​របស់​ពួកគេ​ដែលថា ព្រះអង្គម្ចាស់ Mohammed បាន​ដឹកនាំ​ការសម្លាប់​នេះ​៕ AFP