ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចចរចា​សន្តិភាព​យេ​មែន​ នឹង​ចាប់ផ្តើម​នៅក្នុង​ប្រទេស ស៊ុយអែត

កិច្ចចរចា​សន្តិភាពរ​វាង​រដ្ឋាភិបាល​យេ​មែន​និង​ក្រុម​ឧទ្ទាម​ជាមួយ​គោលបំណង​បញ្ចប់សង្គ្រាម​រយៈពេល​បួន​ឆ្នាំ​ដែល​បាន​រុញច្រាន​មនុស្ស​ចំនួន​១៤​លាន​នាក់​អោយ​ធ្លាក់​ចូលទៅក្នុង​គ្រោះ​ទុរ្ភិក្ស​គឺ​គ្រោង​នឹង​បើក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុងប្រទេស​ស៊ុយអែត​។​

កិច្ចពិភាក្សា​សម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង Rimbo រវាង​រដ្ឋាភិបាល​គាំទ្រ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជាមួយ​ពួក​ឧទ្ទាម Huthi ដែលមាន​ទំនាក់ទំនង​ជាមួយ​គូប្រជែង​សំខាន់​របស់​ទីក្រុង Riyadh គឺ​ប្រទេស​អ៊ីរ៉ង់​គឺ​នឹង​ក្លាយជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​នៅពេលដែល​ការចរចា​ជាង​១០០​ថ្ងៃ​បាន​បរាជ័យ​ក្នុងការ​បញ្ចប់សង្គ្រាម​មួយ​ដែល​ឥឡូវនេះ​បាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាងតិច​១០,០០០​នាក់​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ​និង​អ្នកការទូត​បាន​និយាយថា ពួកគេ​មិន​រំពឹងថា​នឹងមាន​ការទម្លាយ​ភាពទាល់ច្រក​ណាមួយ​នៅឯ​កិច្ចប្រជុំ​កំពូល​នោះទេ​។​

ប្រភព​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា អង្គការ​នេះ​មាន​គោលបំណង​កសាង​ទំនុកចិត្ត​រវាង​ភាគី​ទាំងពីរ​ចាប់តាំងពី​ពួក​ឧទ្ទាម​បានដាក់​ការត្រួតត្រា​ទឹកដី​យេ​មែន​ក្នុង​ឆ្នាំ​២០១៤​។​

ជម្លោះ​នេះ​បាន​បង្ក​ឲ្យ​មាននូវ​អ្វីដែល​អង្គការសហប្រជាជាតិ​ហៅថា​ជា​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​នៅលើ​ពិភពលោក​ដោយ​កុមារ​បាន​ស្លាប់​ដោយសារ​ភាពអត់ឃ្លាន ជំងឺឆ្លង​និង​សង្គ្រាម​ហើយ​ត្រូវបាន​ជ្រើសរើស​ធ្វើជា​ទាហាន​ជា​រៀងរាល់ថ្ងៃ​។​

ប្រភព​ដែល​ជិតស្និទ្ធ​នឹង​ពួក​ឧទ្ទាម​បាន​និយាយថា ក្រុម Huthi ត្រូវបាន​គេ​រំពឹងថា​នឹង​ស្នើសុំ​អោយ​បើក​ព្រលានយន្តហោះ​អន្តរជាតិ Sanaa ឡើ​វិញ​។ ព្រលានយន្តហោះ​នេះ​ត្រូវ​បំផ្លាញ​ដោយ​ការវាយប្រហារ​ពី​អាកាស​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ហើយ​ត្រូវបាន​បិទ​ដោយ​ទីក្រុង Riyadh និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដែល​គ្រប់គ្រង​ដែនអាកាស​របស់​ប្រទេស​យេ​មែន​។​

ចំណែក​ប្រភព​នៅក្នុង​គណៈប្រតិភូ​រដ្ឋា​ភិ​បាល​បាន​និយាយថា ក្រុម​របស់លោក​ប្រធានាធិបតី Abedrabbo Mansour Hadi កំពុង​ស្វែងរក​ផែនទី​លម្អិត​អំពី​គ្រាប់មីន​ដែល​បង្កៃ​ដោយ​ពួក​ឧទ្ទាម​។​
​ប្រភព​នៃ​ភាគី​ទាំងពីរ​បាន​និយាយថា ពួកគេ​នឹង​ទាមទារ​អោយមាន​បទ​ឈប់​បាញ់​និង​ការបើក​ច្រកទ្វារ​មនុស្សធម៌​៕ AFP