សន្តិសុខសង្គម
អធិការកិច្ចក្រសួងការងារ ចុះពិនិត្យសិប្បកម្មធ្វើនំ ១ កន្លែង នៅខណ្ឌពោធិ៍សែនជ័យ ក្រោយមានកម្មករឆក់ខ្សែភ្លើងស្លាប់
កាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ក្រុមការងារអធិការកិច្ច ក្រសួងការងារ បានចុះទៅសួរនាំ និងពិនិត្យទីតាំងរោងចក្រធុនតូចផលិតនំស្រួយ TT ១ កន្លែង នៅខណ្ឌពោធិ៍សែនជ័យ ក្រោយមានកម្មករឆក់ខ្សែភ្លើងស្លាប់។

ការចុះសួរនាំ និងពិនិត្យនេះ ក្រោយមានយុវជនម្នាក់ ជាកម្មករ បានឆក់ខ្សែភ្លើងស្លាប់ កាលពីវេលាម៉ោង ១០ និង ៤០ នាទីព្រឹក ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ ក្នុងសិប្បកម្មធ្វើនំ យីហោ TT ស្ថិតនៅតាមផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ផុន ដាណា ភេទប្រុស អាយុ ១៧ ឆ្នាំ ជាកម្មករសិប្បកម្មផលិតនំ TT ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើតនៅឯខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ បានឆក់ចរន្តអគ្គិសនីនៅកន្លែងធ្វើការស្លាប់ភ្លាមៗ នៅកន្លែង ហើយត្រូវបានម្ចាស់ទីតាំងព្យាយាមបិទបាំងព័ត៌មាន មិនហ៊ានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ទេ។ ម្យ៉ាងទៀត ដោយជនរងគ្រោះជាអនីតិជន សុខចិត្តហៅជួលរថយន្តឯកជន ១ គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-7954 ដឹកសពយកទៅវត្ត ហើយក៏មិនហ៊ានដាក់ចុះពីរថយន្តដែរ ទុករហូតដល់រសៀលថ្ងៃដដែល ទើបរាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យ។

ប្រភពព័ត៌មានដដែលបន្តថា ការស្លាប់របស់យុវជនខាងលើ ទាំងម្ចាស់ទីតាំង ទាំងអ្នករកស៊ីដឹកសព ហាក់បីដូចជាលាក់បាំងព័ត៌មាន អូសបន្លាយច្រើនម៉ោង ទើបរាយការណ៍ជាក្រោយ ដើម្បីឲ្យជំនាញពិនិត្យកោសល្យវិច័យ មុននឹងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។

បន្ទាប់ពីមានកម្មករជាអនីតិជនស្លាប់ក្នុងសិប្បកម្មខាងលើ នៅព្រឹកនេះ អធិការកិច្ចក្រសួងការងារ បានបន្តចុះទៅសាកសួរដល់ទីតាំងកើតហេតុតែម្ដង៕
អត្ថបទ ៖ សុខា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


