ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​០២​នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពី​បទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

​ភ្នំពេញ ៖ កម្លាំង​ផ្នែក​ជំនាញ ​បាន​សហការ​ជាមួយ​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍ ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ​ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ​កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី នា​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ ចំណុច​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជ​ធានី​ភ្នំពេញ​។​

ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ ទី​០១.​ឈ្មោះ អាង អឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​សំណង មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ទី​០២.​ឈ្មោះ ភាស់ សៀន ភេទ​ប្រុស អាយុ​៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

សម្ភារៈ​ចាប់យក ​គ្រឿងញៀន​ប្រភេទ​ក្រាម​ស ​ថ្លា​ចំនួន​០២​កញ្ចប់​ថង់​តូច​ ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១L ៨៥៩៦ ចំនួន​០១​គ្រឿង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ​កម្លាំង​ផ្នែក​ជំនាញ ​បាន​សហការ​ជាមួយ​ផ្នែក​សណ្ដាប់​ធ្នាប់​ចរាចរណ៍ ​បាន​ដាក់​គោលដៅ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​នៅ​ចំណុច​ខាងលើ ក៏​ប្រទះឃើញ​ជន​សង្ស័យ​០២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ទិសដៅ​ពី​លិច​ទៅ​កើត ដោយមាន​ការសង្ស័យ​កម្លាំង​ក៏បាន​ឃាត់​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ​ ភ្លាមៗនោះ​បាន​ប្រទះឃើញ​ថ្នាំញៀន​ប្រភេទ​ក្រាម​ ស ថ្លា​ ចំនួន​០២​កញ្ចប់​ថង់​តូច​ ដែល​ជនសង្ស័យ​ឈ្មោះ អាង អឿន កាន់​ជាប់​នៅ​នឹង​ដៃ​ខាងឆ្វេង រួចមក​កម្លាំង​ផ្នែក​ជំនាញ​ក៏បាន​នាំខ្លួន​ជនសង្ស័យ​ខាងលើ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​តែម្ដង​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួមទាំង​វត្ថុ​តាង ឃាត់​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕