ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​បុរស​ម្នាក់ ​ពីបទ​រក្សាទុក ​និង​ជួញដូរ​សារធាតុ​ញៀន​ ដោយ​ខុសច្បាប់​

​បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ​ត្រូវបាន​កម្លាំង​ជំនាញ​ នៃ​អធិការ​ស្រុក​ភ្នំព្រឹក​ ​ឃាត់ខ្លួន​ក្នុង​សកម្មភាព​បទល្មើស​ជាក់ស្តែង​ ពាក់ព័ន្ធ​ករណី​រក្សាទុក​ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

​តាម​របាយការណ៍​ពី​សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​បាន​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២និង​៤០​នាទី​ នា​ថ្ងៃទី​០៥ ​ខែធ្នូ​ ឆ្នាំ​២០១៨​ កន្លង​ថ្មីៗ​នេះ ​ស្ថិត​ត្រង់​ចំណុច​ភូមិ​អូរ​ដា​ ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់ដំបង​។

​របាយការណ៍​ដដែល​បន្ត​ថា​ ជនសង្ស័យ​មានឈ្មោះ ​ខៀង​ សុខ​ហៀ​ង​ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ ​បាន​មក​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ភូមិ/​ឃុំ​ចំណុច​ឃាត់ខ្លួន​ខាងលើ​។​

ក្រោយពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​បា​នរក​ឃើញ​ និង​ដកហូត​វត្ថុតាង​បាន​ដូចជា ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ ច្រក​ក្នុង​ថង់​កិប​មាត់​ ពណ៌​ស​ ចំនួន​២១​កញ្ចប់​តូច ​រួម​ជា​មួយ​សម្ភារៈ​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ ជនសង្ស័យ ​និង​វត្ថុ​តាង ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​