ព័ត៌មានជាតិ
នាវាទ័ពជើងទឹកចិន និងទ័ពជើងទឹកអូស្រ្តាលីចូលសំចតនៅដែនសមុទ្រកម្ពុជា
នាវាកងទ័ពជើងទឹកចិនចំនួន២គ្រឿង និងនាវាទ័ពជើងទឹកអូស្ត្រាលីចំនួន១គ្រឿង បានចូលសំចតនៅដែនសមុទ្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ។ ការចូលសំចតរបស់នាវាយោធាទាំងពីរប្រទេសនេះគឺដើម្បីរឹតចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

នាវាកងទ័ពជើងទឹកចិនចំនួន២គ្រឿង ដែលចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនោះ គឺនាវា Qi Jiguang (PLAN 83) និងនាវា Yi Mengshan (PLAN 988) ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

លក្ខណៈបច្ចេកទេសរបស់នាវា QI JIGUANG (PLANS 83) គឺជាប្រភេទនាវាហ្វឹកហ្វឺន មានទម្ងន់ផ្ទុក ៩ ០០០តោន បណ្ដោយ ១៦៥.៣ម៉ែត្រ ទទឹង ២២.២ម៉ែត្រ ជម្រៅទឹក ៦.៨ម៉ែត្រ។ ខណៈនាវាឈ្មោះ YIMENG SHAN (PLANS 988) ជាប្រភេទនាវាបុកច្រាំងដែលមានទម្ងន់ផ្ទុក ២៥ ០០០តោន បណ្ដោយ ២១០ម៉ែត្រ ទទឹង ២៨ម៉ែត្រ និងជម្រៅទឹក ៧ម៉ែត្រ។ សរុបនាវឹកលើនាវាទាំងពីរនេះមានចំនួន១ ២០៧នាក់។
ដោយឡែកនាវារបស់កងទ័ពជើងទឹកអូស្រ្តាលី ដែលមានឈ្មោះថា HMAS Ballarat -FFH155 (Anzac Class FFH) ក៏បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះដែរ ដឹកនាំដោយវរនាវីទោ Dean Uren ជាមេបញ្ជាការនាវា។ លក្ខណៈបច្ចេកទេសនៃនាវា HMAS Ballarat -FFH155 គឺមានទម្ងន់ផ្ទុក៣៩០០តោន បណ្ដោយ១១៨ម៉ែត្រ ប្រវែងទទឹង១៤.៨ម៉ែត្រ និងជម្រៅទឹក៦.៤ម៉ែត្រ។

នាវាយោធានេះនឹងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀតរវាងកម្ពុជា-អូស្ត្រាលី៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


