ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​៦​ធ្នូ​ យានយន្ត​ល្មើស​៧៨៥​គ្រឿង​

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ដល់​វេលា​ម៉ោង១៤និង​០០​នាទី ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ មធ្យោបាយ​យានយន្ត​ល្មើស សរុប​ចំនួន​៧៨៥​គ្រឿង អប់រំ​ចំនួន​៣៣៩​គ្រឿង និង​ពិន័យ ចំនួន​៤៤៦​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល​៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ ចំនួន​៣៨០១​គ្រឿង អប់រំ​ចំនួន​១៥១០​គ្រឿង និង​ពិន័យ ចំនួន​២២៩១​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល​៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ សរុប​រួម ចំនួន​១០១៧៧​គ្រឿង អប់រំ​ចំនួន​៨១៨​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន​១៦៦៤​គ្រឿង ( មួក​១១៧១​គ្រឿង និង​កញ្ចក់​៤៣០ គ្រឿង ស្រវឹង​ចំនួន​៣​គ្រឿង និង​យាន​ផ្សេងៗ ចំនួន៦០​គ្រឿង) ។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល​៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ រកឃើញ​យានយន្ត​ល្មើស ចំនួន​១២០​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល​៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ រក​ឃើញ​យានយន្ត​ល្មើស ចំនួន​១៤​គ្រឿង អប់រំ ចំនួន​៩​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន​៥​គ្រឿង៕