ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃទី​៦​ធ្នូ​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​២៦​ករណី​ និង​ឃាត់​ជនសង្ស័យ​៤០​នាក់​

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច ចម្រុះ​ទូទាំង​ប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន​២៦​ករណី ឃាត់​៤០​នាក់ (​ស្រី១​នាក់​) រួមទាំង​វត្ថុតាង​ចាប់យក ​សរុប មេ​តំ​ហ្វេ​តា​មីន (ice) ៦៩,៧៥​ក្រាម និង ៥២​កញ្ចប់​តូច។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ១៥​ករណី ឃាត់​១៩​នាក់
(​ស្រី១​នាក់​) និង​ប្រើប្រាស់១១​ករណី ឃាត់២១​នាក់ (​ស្រី០​នាក់​)។

អាវុធហត្ថ បង្ក្រាប​ជួញដូរ១​ករណី ឃាត់១​នាក់ (​ស្រី០​នាក់​)។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន២១​នាក់ ជួញដូរ​០​នាក់​/១៩​នាក់ ​និង​ប្រើប្រាស់​២១​នាក់​/២១​នាក់។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​រយៈពេល១១ខែ ឆ្នាំ​២០១៨ សរុប7328​ករណី ឃាត់​មនុស្ស 14742​នាក់ ស្រី1215​នាក់ (​ជនបរទេស​276​នាក់ ស្រី​45​នាក់ មាន​18​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 4617​ករណី ឃាត់ 8281​នាក់ (​ស្រី 848​នាក់​) និង​ប្រើប្រាស់ 2711​ករណី ឃាត់ 6461​នាក់ (​ស្រី 376​នាក់​)។

អនុវត្ដ​ដីកា​ ៖ 217​ដីកា ឃាត់ 210​នាក់ (​ស្រី 8​នាក់​) សារធាតុ​ញៀន​គ្រប់​ប្រភេទ 526kg 163,2g កញ្ឆា​ក្រៀម 74kg 4,71g និង 163357​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ត​89​គ្រឿង ម៉ូតូ 2080​គ្រឿង ទូរស័ព្ទ 5502​គ្រឿង ជញ្ជីង 356​គ្រឿង អាវុធខ្លី 25​ដើម និង អាវុធ​វែង 13​ដើម។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ សរុប 7462​ករណី ឃាត់​មនុស្ស​14994​នាក់ ស្រី​1227​នាក់ (​ជនបរទេស​276​នាក់ ស្រី​45​នាក់ មាន​18​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ​4690​ករណី ឃាត់​8408​នាក់ (​ស្រី​853​នាក់​) និង​ប្រើប្រាស់​2772​ករណី ឃាត់​6586​នាក់ (​ស្រី​374​នាក់​)។

អនុវត្ត​ដីកា​219​ដីកា ឃាត់ 212​នាក់ (​ស្រី 8​នាក់​) សារធាតុ​ញៀន​គ្រប់​ប្រភេទ​527kg 255,14g និង 277​កញ្ចប់ កញ្ឆា​ក្រៀម​74kg 4,71g និង 163357​ដើម។
សម្ភារៈ​ចាប់យក​រួមមាន រថយន្ត89​គ្រឿង ម៉ូតូ2080​គ្រឿង ទូរស័ព្ទ5502​គ្រឿង ជញ្ជីង356​គ្រឿង អាវុធ​ខ្លី​25​ដើម និង​អាវុធ​វែង​13​ដើម៕