អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃសុក្រថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សម្នាក់ក្នុងរយៈពេល២៤វិនាទី ខណៈអ្នកស្លាប់សរុបមានចំនួន១.៣៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ។ អង្គការនេះបានទាមទារអោយមានសកម្មភាពជាសកល។
ភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះបាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ចំនួនអ្នកស្លាប់ជារៀងរាល់ឆ្នាំបានកើនឡើងប្រហែល១០០,០០០នាក់ក្នុងរយៈពេលត្រឹមតែ៣ឆ្នាំប៉ុណ្ណោះខណៈនាពេលឥឡូវនេះ គ្រោះថ្នាក់ចរាចរណ៍គឺជាឃាតករឈានមុខលើកុមារនិងមនុស្សវ័យក្មេងដែលមានអាយុចន្លោះពី៥ទៅ២៩ឆ្នាំ។
ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការស្លាប់ទាំងនេះគឺជាតម្លៃមិនអាចទទួលយកបាន”។ លោកបន្តថា “មិនមានការអត់ទោសចំពោះភាពអសកម្មទេ។ នេះគឺជាបញ្ហាមួយដែលអាចដោះស្រាយបាន”។
របាយការណ៍ស្ថានភាពពិភពលោករបស់ WHO ស្តីពីសុវត្ថិភាពចរាចរណ៍ដោយផ្អែកលើទិន្នន័យពីឆ្នាំ២០១៦បានបង្ហាញថា ស្ថានភាពកាន់តែអាក្រក់ទៅៗ។
នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនដែលផ្អែកលើទិន្នន័យពីឆ្នាំ២០១៣មកបានបង្ហាញថា ចំនួននៃការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រូវបានគេប៉ាន់ប្រមាណថាមាន១.២៥លាននាក់ជារៀងរាល់ឆ្នាំ។
របាយការណ៍បានរកឃើញថា មានច្បាប់ល្អប្រសើរជាងមុនដើម្បីទប់ស្កាត់ការបើកលឿន ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងការមិនប្រើខ្សែក្រវ៉ាត់ហើយកុមារពាក់មួកសុវត្ថិភាព។
អត្រាមរណភាពនៅទ្វីបអាហ្វ្រិកគឺមានចំនួនខ្ពស់ជាពិសេសការស្លាប់២៦.៦នាក់ក្នុងមួយឆ្នាំៗក្នុងចំណោមពលរដ្ឋ១០០,០០០នាក់បើធៀបទៅនឹង៩.៣នាក់នៅអឺរ៉ុបដែលមានអត្រាស្លាប់ទាបបំផុត។
របាយការណ៍កាលពីថ្ងៃសុក្រក៏បានបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះអ្នកដែលងាយរងគ្រោះបំផុតនៅក្នុងការធ្វើចរាចរណ៍ផងដែរ៕ AFP
Home ព័ត៌មានអន្តរជាតិ WHO ៖ ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កើនដល់១.៣៥លាននាក់ជារៀងរាល់ឆ្នាំ

WHO ៖ ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កើនដល់១.៣៥លាននាក់ជារៀងរាល់ឆ្នាំ
វណ្ណវណ្ណ7/12/2018 2:59 pmព័ត៌មានអន្តរជាតិ, អន្តរជាតិទូទៅ
TAGWHO
Previous Postក្មេងទំនើងម្នាក់ បង្កការអុកឡុកក្នុងមូលដ្ឋាន ត្រូវនគរបាលចាប់វាយខ្នោះ
Next Postខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចចាប់បានរថយន្តដឹកលើសទម្ងន់២៧៩គ្រឿង និងពិន័យជាង៥រយលានរៀល
Related articles
WHO ជំរុញឲ្យពង្រាយទម្រង់ការធ្វើតេស្ត-ព្យាបាលសម្រាប់បង្ការករណីកើតរបេង
ស.ប.ឆ26/2/2018 9:13 am
រដ្ឋមន្ត្រីសុខាភិបាល ស្នើឲ្យWHOជួយលើសេវាសុខភាពផ្លូវចិត្ដ និង អ្នកបំពានគ្រឿងញៀន
សំអឿន6/2/2018 10:15 pm
WHO ជំរុញឲ្យកសិករបញ្ឈប់ការប្រើអង់ទីប៊ីយ៉ូទិក ដល់សត្វចិញ្ចឹម ដែលមានសុខភាពបរិបូរហើយ
ស.ប.ឆ10/11/2017 10:26 am