ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៦​ធ្នូ​ កើតឡើង​៩​លើក ​ស្លាប់​៨​នាក់ និង​របួសធ្ងន់​ស្រាល​១៤​នាក់​

​ភ្នំពេញ ​៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​៩​លើក ( យប់​៣​លើក ) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់ ( ស្រី១​នាក់ ) រងរបួស​ធ្ងន់៨​នាក់ ( ស្រី៣​នាក់ ) និង​រងរបួស​ស្រាល៦​នាក់ ( ស្រី១​នាក់ ) ក្នុងនោះ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព១៥​នាក់ ( យប់៨​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៩​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ​មាន ម៉ូតូចំនួន១១​គ្រឿង រថយន្ត​ធុន​តូច ចំនួន៣​គ្រឿង រថយន្ត​ធុន​ធំ ចំនួន១​គ្រឿង និង​គោយន្ត ចំនួន១​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី មិន​គោរព​សិទ្ធិ​៤​លើក ( ស្លាប់​៧​នាក់ ) , ល្មើស​ល្បឿន៤​លើក , និង​កត្តា​យាន ១​លើក ( ស្លាប់១​នាក់ )​។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៤​លើក និង​ផ្លូវ​ខេត្ត ចំនួន​៥​លើក។ ដោយឡែក​យាន​យន្ត​ដែល​បង្កហេតុ​រួមមាន ម៉ូតូ​ចំនួន​៤​លើក រថយន្ត​ធុន​តូច ចំនួន​៣​លើក រថយន្ត​ធុន​ធំ ចំនួន ១​លើក និង​គោយន្ត ចំនួន​១​លើក។ រាជធានី ខេត្ត ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ភ្នំពេញ​៣​លើក ស្លាប់​១​នាក់ របួស​៣​នាក់ ខេត្ត​សៀមរាប ១​លើក ស្លាប់៣​នាក់ ខេត្តកំពត១​លើក របួស៣​នាក់ ខេត្តព្រះវិហារ២​លើក ស្លាប់៣​នាក់ របួស៤​នាក់ និង​ខេត្តកំពង់ធំ១​លើក ស្លាប់១​នាក់ របួស២​នាក់។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ កើតឡើង៦៧​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៣១​នាក់ របួស​សរុប៩៤​នាក់ ក្នុង​នោះ​របួសធ្ងន់​៦២​នាក់ និង​រង​របួស​ស្រាល​៣២​នាក់៕