ភ្នំពេញ ៖ ស្របពេលដែលមានបុគ្គលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានផ្ទុះការរិះគន់លើការច្នៃម៉ូដសក់របស់តារាចម្រៀងស្រីលំដាប់ជួរមុខ ប្រចាំផលិតកម្មថោន មាស សុខសោភា ពីសំណាក់ រំដួល លិចទឹក ថា មានភាពស្រដៀងនឹងម៉ូតសក់កាលពីជំនាន់ទសវត្សទី៧០នោះ ភ្លាមៗនេះ ក៏ស្រាប់តែ រំដួល លិចទឹក បានបញ្ចេញប្រតិកម្មឆ្លើយតបចំពោះករណីមួយនេះ។
បើតាមការរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាច្នៃម៉ូដដ៏ល្បីឈ្មោះ រំដួល លិចទឹក បានលើកឡើងថា ចម្លងម៉ូដគេក៏បាន ថាធ្វើឡើងវិញក៏ត្រូវ ចឹងស្រេចតែលើការយកពាក្យ មកនិយាយតើ? បើនិយាយ និងគិតចំណុចល្អនោះ វានឹងទៅជារឿងល្អ តែបើគិត ហើយនិយាយពាក្យ អាក្រក់នោះ វានឹងអាក្រក់ ទៅតាមមាត់ដែលអត់គម្របរបស់មនុស្សមួយចំនួនត្រូវអត់បងប្អូន…?។
ប្រភពពី រំដួល លិចទឹក ដដែលនេះបានបញ្ជាក់ទៀតថា សូមទោស ខ្ញុំក៏មិនស្គាល់ថាម៉ូដសក់នេះ ឈ្មោះថាម៉ូដសក់អ្វីនោះដែរ? តែអ្វីដែល ខ្ញុំដឹងនោះ គឺជាម៉ូដដែលធ្វើឡើង ដោយការច្នៃប្រឌិតឡើងវិញ ដើម្បីឲ្យមើលទៅប្លែកភ្នែកមួយសម្រាប់អ្នកគាំទ្រ ពាក្យថា សិល្បៈ គឺគ្មានដែនកំណត់ មិនរស់នៅក្នុងអណ្ដូង ឬរស់ក្នុងជំងឺទើសជ្រុលមាត់។
រំដួល លិចទឹក បានបន្តថា បើនឹកមិនឃើញ ធ្វើអីបានដូចគេ ទេគួរដេកយកពេលប្រឹងរកលុយចិញ្ចឹមជីវិតទៅ កុំមកដៀលថា សិល្បៈខ្មែរមិនរីកចម្រើន ..ដែលទៅមុខមិនរួច ដោយសារអាពួកបំពុលឯងហ្នឹង ហើយទើបមិនរីកនោះ… មាត់ស្រលាញ់សិល្បៈ តែមិនដែលបានរួមចំណែកអីបន្តិចជាមួយសិល្បៈសោះ រួមចំណែកតែអាខាងទើស …សួរថាបើពួកខ្ញុំមិនធ្វើ តើលោកអស់ឯងនឹងធ្វើមែន??។
ស្អប់បំផុត អាពាក្យក្បាលប៉ុនល្អី និង ….ស្គាល់ក្បាល ស្គាល់សក់អត់ ? បើស្គាល់ប្រាប់ផង ផ្ញើជូនជាពិសេសចា៎។ នេះជាសម្តីលើកឡើងបន្ថែមរបស់ រំដួល លិចទឹក ដែលបានប្រតិកម្មឆ្លើយតបចំពោះការរិះគន់ពីសំណាក់ទស្សនិកជនមួយចំនួនលើការច្នៃម៉ូដសក់៕