ព័ត៌មានអន្ដរជាតិ
អ្នកទេសចរ ចិន ឲ្យកូនបន្ទោរបង់នៅឆ្នេរសមុទ្រកូរ៉េ រងការរិះគន់យ៉ាងដំណំ
អ្នកទេសចរជនជាតិចិនម្នាក់ ត្រូវគេចាប់បាននៅនឹងកន្លែង បន្ទាប់ពីអនុញ្ញាតឲ្យកូនតូចឈរបន្ទោរបង់ នៅ Yongmeorihaean នៃទីក្រុង Jeju ជាឆ្នេរសមុទ្រមួយដែលគេកំណត់ថា ជាវិមានធម្មជាតិ នាំឲ្យមានការបំពុលដល់ទីកន្លែងសាធារណៈក្នុងប្រទេសកូរ៉េខាងត្បូង។

ការបង្ហោះមួយត្រូវបានបង្ហោះលើអ៊ីនធឺណិតកាលពីថ្ងៃអង្គារទី៧ តុលា ដោយរៀបរាប់អំពីឧបទ្ទវហេតុដែលបានកើតឡើងកាលពីថ្ងៃមុនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យ Chuseok ។ អ្នកលេងអ៊ីនធឺណិតបាននិយាយថា ពួកគេកំពុងទៅលេងតំបន់ឆ្នេរជាមួយក្រុមគ្រួសារ នៅពេលដែលពួកគេបានឃើញកន្លែងកើតហេតុ។
សារព័ត៌មានដដែលបានបន្តថា ដោយសារតែបន្ទប់ទឹកមានមនុស្សច្រើនកុះករ ត្រូវឈររង់ចាំ។ ដូច្នេះស្ត្រីម្នាក់ដែលជាអ្នកទេសចរណ៍ចិន ស្រាប់តែអង្គុយលើកកូនរបស់គាត់ដើម្បីបន្ទោរបង់។ ដោយសារតែមានមនុស្សមើលច្រើន គាត់បានទៅឆ្ងាយបន្តិច ពីភ្នែករបសអ្នកដទៃ។
យោងតាមអ្នកលេងអ៊ីនធឺណេត ស្ត្រីនោះបានយកកន្សែងសើមបោះចូលទៅក្នុងសមុទ្រ ហើយទុកកាកសំណល់របស់កុមារនៅលើដីថែមទៀតផង។ ជាងនេះទៀតដែរ មនុស្សម្នាក់ដែលហាក់ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍របស់ក្រុមនោះ បាននៅក្បែរនោះ ប៉ុន្តែមិនបាននិយាយអ្វីសោះ ហើយគ្មាននរណាម្នាក់រារាំងនាងទេ ទោះបីជាមនុស្សជាច្រើនបានឃើញវាក៏ដោយ។ យ៉ាងណា នៅពេលសួរនាំ មគ្គុទ្ទេសក៍បានរាយការណ៍ថា ក្រុមនោះមានអ្នកទេសចរជនជាតិចិនមកពីប្រទេសចិន។
ការបង្ហោះនេះបានសាយភាយយ៉ាងលឿនពាសពេញសហគមន៍អនឡាញ និងបណ្តាញសង្គម ដោយទាញការរិះគន់យ៉ាងទូលំទូលាយ ចំពោះអាកប្បកិរិយារបស់ស្ត្រីជនជាតិចិនរូបនោះ។
ទោះជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុស្រដៀងគ្នានេះត្រូវបានគេរាយការណ៍នៅកោះ Jeju នាពេលកន្លងមក។ កាលពីខែមិថុនា ក្មេងបរទេសម្នាក់ត្រូវបានគេឃើញបន្ទោរបង់នៅតាមផ្លូវក្នុងទីក្រុង Jeju បង្កឲ្យមានការខឹងសម្បារជាសាធារណៈ។
យោងតាមទីភ្នាក់ងារប៉ូលិស Jeju ចាប់ពីខែមករាដល់ខែឧសភាឆ្នាំនេះ ៣,៥២២ក្នុងចំណោម ៤,១៣៦ ករណីនៃជំងឺសាធារណៈពាក់ព័ន្ធនឹងជនបរទេស – ជាង ៨៥ ភាគរយនៃចំនួនសរុប។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការរំលោភបំពានជាទូទៅបានកើនឡើង ៨១៧ ភាគរយ ខណៈដែលចំនួនដែលពាក់ព័ន្ធនឹងជនបរទេសបានកើនឡើងជិត ២៣ ដង ពី ១៤៨ ទៅ ៣,៥២២ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរស ឥណ្ឌា ជាប់ពន្ធនាគារនៅកូរ៉េ ៤ ឆ្នាំ ដោយសាររំលោភភេទដូចគ្នា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


